CamNews

វេជ្ជបណ្ឌិតម្នាក់ លួចទៅរៀបការ ប្រពន្ធថ្មី មិនទាន់គ្រប់អាយុ ត្រូវប្រពន្ធ ដើមតាមទាន់ ផ្អើលពេញ រោងការ

បាត់ដំបង ៖ វេជ្ជបណ្ឌិតឯកជនម្នាក់ ខណៈដែលការលែងលះជាមួយប្រពន្ធដើម មិនទាន់ចប់
សព្វគ្រប់ ផង នោះ បែរជាហ៊ាន ទៅលួចរៀបការជាមួយប្រពន្ធថ្មី អាយុ១៦ ឆ្នាំ នៅឯខេត្ដបាត់
ដំបង ប៉ុន្ដែ ពេលកំពុងរៀប ការ ដោយមានបងប្អូន និងភ្ញៀវកិត្ដិ យសចូលរួមយ៉ាងសប្បាយ
នោះបែរជាក្លាយមានរឿងរ៉ាវចម្រូងចម្រាស កើតឡើង ភ្លាម ខណៈដែលប្រពន្ធដើមដឹងទាន់
ហើយ ទៅរំខានទាំងកណ្ដាលរោងការ ។

ស្ដ្រីប្រពន្ធដើម ឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មួយរស់នៅ
ភូមិព្រែក តាឡុង សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ ពីដំណើររឿងឱ្យដឹងថា
រូបនាងបានរៀបការ ជាមួយប្ដីឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្ដ
ស្វាយរៀង ហើយបច្ចុប្បន្ន រស់ នៅផ្ទះលេខ ៨៩បេ ផ្លូវ ជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់
អង្រែក្រោម ខណ្ឌមានជ័យ ដោយ ទទួល បានចំណងដៃកូនស្រីម្នាក់ រហូតមកដល់ ពេលនេះ
មានអាយុ៤ឆ្នាំ ។ ប៉ុន្ដែ ដោយសារតែល្មោម ស្រី បែកគំនិតចង់លែងលះ ប្រពន្ធ ប្ដីរបស់នាងបាន
ដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ សុំ លែងលះជាមួយរូបនាង ។ ជាការ
សម្រេច ចៅក្រមសាលាដំបូង រាជធានីភ្នំពេញបាន កាត់ឱ្យបុរសជាប្ដីបង់ ថ្លៃអាហារកិច្ចដល់កូន
ស្រីដោយគិតចាប់ពីតូច រហូតដល់អាយុ ៦ ឆ្នាំ ត្រូវបង់ ៥០ដុល្លារក្នុងមួយខែ លុះ ដល់ អាយុពី
៦ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង់ ១០០ ដុល្លារក្នុងមួយខែ ។ ចំពោះការសម្រេច យ៉ាងដូច្នេះរបស់ តុលាការ
នាង គិត សិរីផល្លី កា បានបដិសេធ ហើយប្ដឹងជំទាស់ ។

សំណុំរឿងលែងលះគ្នា នៅដៃតុលាការ មិនទាន់បានបញ្ចប់ផង ស្រាប់តែបុរសជាប្ដី លួចទៅរៀប
ការជា មួយ នារីវ័យក្មេងម្នាក់ អាយុទើបតែ ១៦ឆ្នាំ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល
ខេត្ដបាត់ ដំបង ប៉ុន្ដែ ដោយសារតែដឹងពីផែនការរបស់ប្ដី នាងជាប្រពន្ធដើម បានដាក់ពាក្យបណ្ដឹង
ចាប់តាំងពីថ្នាក់ឃុំ រហូតដល់ស្នងការ ។

ពីដំបូងឡើយ មេឃុំស្ដៅ បានឯកភាព ឱ្យបុរសជាប្ដីនេះ រៀបការដោយស្របច្បាប់ ជាមួយនារីវ័យ
ក្មេង ប៉ុន្ដែ ក្រោយពីទទួល បានពាក្យបណ្ដឹង ពីប្រពន្ធដើមមេឃុំបាន ចេញលិខិតបដិសេធ និងមិន
ទទួលស្គាល់ការ រៀបការរបស់ពួកគេទាំងពីរ ដែលធ្វើឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។

នៅពេលដែលប្រពន្ធដើម ទៅសួរនាំ និងរករឿង ដល់កន្លែងរៀបការស្ដ្រីប្រពន្ធ ដើមរូបនេះ ក៏បាន
សុំអន្ដរា គមន៍ ពីលោកមេ ឃុំ ជួយបញ្ជូនកម្លាំងនគរបាលមកការពារ សន្ដិសុខ និងដោះស្រាយខ្លាច
ក្រែងមាន អំពើ ហិង្សាណាមួយកើតឡើង ។ យ៉ាងណា ក៏ដោយ នៅព្រឹកថ្ងៃដដែលនេះស្ដ្រីប្រពន្ធ
ដើម និងភាគីខាងប្ដីព្រម ទាំងនារីដែលនឹង ក្លាយជាប្រពន្ធចុង និងសាច់ញាតិទាំងមូល កំពុងជួប
ពិភាក្សាគ្នា និងដោះស្រាយបញ្ហា ទាំងនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល