ថ្មីៗនេះ Chelsea ទើបតែបង្ហាញបញ្ជីឈ្មោះ កីឡាករដែលបាន ដាច់កុងត្រាជាមួយនិង ខ្លួនដែលគេ ហៅថា Release List ហើយរាល់កីឡាករណា ដែលមានឈ្មោះនៅទីនេះ បានន័យថាអាចចាកចេញ ពីក្រុមបានហើយ ។

នៅក្នុងនោះ ស្រាប់តែមានឈ្មោះ កីឡាករមួយរូប ដ៏ល្បីរបស់ Chelsea និងជំរើសជាតិអង់គ្លេសគឺ Frank Lampard ។ វាពិតជាធ្វើ អោយទស្សនិកជន មានភាពភ្ញាក់ផ្អើលខ្លាំងណាស់ ដែល Frank Lampard ស្ថិតក្នុងបញ្ជីនោះដែរ ។ ឥលូវនេះ Lampard បានធ្វើដំណើរទៅ ប្រស៊ីល ជាមួយនិង មិត្ត រួមក្រុមផ្សេងទៀត ដើម្បីប្រកួត World Cup ខណៈពេលដែល ខ្លួនមិនទាន់ដឹងថា គោលដៅទៅមុខ ទៀតនឹងទៅ ក្រុមណានៅឡើយ ។ ចំណែកការទីផ្សារ ទិញកីឡាករវិញ ក៏គ្មានក្រុមណា និយាយថា ចាប់អារម្មណ៍ ជាមួយនិង Frank Lampard ឡើយព្រោះគេមិនដែល គិតថាកីឡាករនេះ នឹងចង់ចាក ចេញពីក្លឹប Chelsea ឡើយ ។

យ៉ាងណាមិញ បើតាមច្បាប់របស់ English Premier League បានអោយដឹងថា បើទោះបីជា កុងត្រា របស់កីឡាករ បានដាច់មែនហើយក្លាយ ទៅជា Free Agent ពិតមែនតែ កីឡាករនោះ នៅតែអាច លេងអោយក្រុម របស់ខ្លួន ១ ឆ្នាំទៀត ។ ដូចនេះហើយ ទោះបីជាដាច់កុងត្រា ក៏មិនប្រាកដថាគេ ចង់ចាកចេញ ពីក្រុមនោះដែរ ។ ដូចនេះ Frank Lampard ប្រហែលជានឹង ចចារជាមួយ Chelsea ដើម្បីចុះកុងត្រាថ្មី នៅពេលត្រលប់មកវិញ តែយើ់ងក៏មិនទាន់ ដឹងច្បាស់ដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror