CamNews

Carlo Ancelotti ច្រានចោលដំណឹង ដែលអះអាងថា លោក មានបំណងប្ដូរវេណ Mourinho

ព័ត៌មានកីឡា៖ ​អតីតអ្នកគ្រប់គ្រងក្លឹប Chelsea លោក Carlo Ancelotti ទំនងជាមិនមែនជាបញ្ហានោះទេ ប្រសិនជាលោក​ ចង់វិលត្រលប់ទៅគ្រប់គ្រង ក្លឹបចាស់វិញនោះ ប៉ុន្ដែគាត់ទទួចថា លោក Mourinho មិនគួរឲ្យដេញចេញនោះទេ។

លោក Carlo Ancelotti ធ្លាប់ដឹកនាំក្លឹប Chelsea ឲ្យទទួលបានជោគជ័យ ពីរពានរង្វាន់ ក្នុងដូវកាលតែមួយ ក្នុងឆ្នាំ​២០១០ ប៉ុន្ដែក្រោយមកទៀត ក៏ចាកចេញទៅគ្រប់គ្រងក្លឹប PSG វិញ រហូតបាន ៣រដូវកាលក៏មកគ្រប់គ្រង ក្លឹប Real Madrid បានតែពីរដូវកាលប៉ុណ្ណោះ ត្រូវក្លឹបដកចេញ។ មកទល់ពេលនេះ ក៏ស្រាប់តែមានដំណឹង​លេច​​ឮថា លោក គ្រោងនឹងមកគ្រប់គ្រង បន្ដតំណែងពីលោក Mourinho ប៉ុន្ដែតំណឹងនេះ ត្រូវបានគាត់ បដិ​សេធច្រានចោល ដោយអះអាងថា »សម្រាប់ខ្ញុំការគ្រប់គ្រង Chelsea គឺមិនមែនជា បញ្ហានោះទេ ប៉ុន្ដែក៏មិនត្រូវដេញលោក Mourinho នោះដែរ ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចនឹង បន្ដតំណែងលោក Mourinho ទៅទៀត ដោយពួកគេពិតជាមានជម្រើសល្អបំផុត សម្រាប់ការសម្រេចចិត្ដនេះ »។ លោក ​Carlo Ancelotti បានបន្ដទៀតថា គាត់ពិតជាស្រលាញ់ចូលចិត្ដការគ្រប់គ្រង ក្លឹបក្នុងទឹកដីអង់គ្លេស ជាពិសេសក្រុមដែលកំពុងតែ មានការប្រកួតប្រជែង ។ កន្លងមកគាត់គិតស្រម៉ៃថា នឹងអាចចូលខ្លួនទៅគ្រប់ គ្រងក្លឹប Liverpool ប៉ុន្ដែគួរឲ្យស្ដាយ ពួកគេមិនបានទាក់ទងគាត់ទាល់តែសោះ ប្រសិនជាពេលនោះ គាត់ត្រូវ​បានទាក់ទងមែននោះ ចម្លើយគឺ ពិតជាយល់ព្រមជាមិនខានឡើយ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport.bt