អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៧ តុលា ម្សិលមិញនេះ
ថា បុរសវ័យចំណាស់ម្នាក់ ត្រូវបានបាត់បង់ជីវិត ក្រោយពេលវាយតប់គ្នា ក្នុងហាងមួយ
ខណៈដែលបុរសនោះ បានចូលរួមក្នុងពិធីមង្គលការក្មួយស្រី។

ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានកើតឡើងកាលវេលាម៉ោង ២:០០នាទី រំលងអាធ្រាត
ចូលថ្ងៃទី ០៧ តុលា នៅក្នុងសណ្ឋាគារ Sheraton Mission Hill ក្នុងទីក្រុង Philadelphia សហ
រដ្ឋអាមេរិក ខណៈដែលជម្លោះមួយនេះ កើតឡើងដោយសារការស្រវឹងជោគជាំពេក។

គួរបញ្ចាក់ផងដែរថា បុរសដែលជាជនរងគ្រោះ គឺមានអាយុ ៥៧ឆ្នំា ត្រូវជាពូបង្កើតខាងកូន
ក្រមុំតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រភពខាងលើ មិនបានប្រាប់ឈ្មោះបុរសដែល
ស្លាប់នោះដែរ។

តាមការអោយដឹងពីក្រុមប៉ូលីស ដែលបានចុះទៅដល់កន្លែងកើតហេតុ បាននិយាយថា
បុរសមានវ័យ ៥៧ឆ្នាំនោះ គឺបានស្លាប់ក្នុងមន្ទីរពេទ្យមួយ ក្រោយពេលការវាយតប់គ្នា បាន
ប៉ុន្មានម៉ោង។ អ្វីដែលអាចអោយបុរសនោះ ឈានការបាត់បង់ជីវិតបែបនេះ គឺបុរសនេះ គឺ
ជាមនុស្សមានជម្ងឺបេះដូងផងដែរ។ នេះជាវីដេអូក្លីប នៃការវាយតប់គ្នាក្នុងមង្គលការ សូមចុច
ដើម្បើមើល៕

<object width="450" height="400" data="http://www.youtube.com/v/cOZBPshOFxo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/cOZBPshOFxo&rel=1" /></object>

ដោយ៖ សីហា
ប្រភព៖ dailymail