(កោះកុង)៖ កម្លាំងនគរបាល ការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បានចុះប្រតិបត្តិការធ្វើការឆែកឆេរផ្ទះ១កន្លែងស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនប្តីប្រពន្ធ២នាក់ និងធ្វើការឆែរេឆររកឃើញថ្នាំញៀនចំនួន៣៦៤គ្រាប់ និងឧប្បករណ៍ជក់មួយចំនួនទៀតផង។

លោក យឹម ផេង ស្នងការរងនគរបាល ទទួលផែនការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ៖ ទី១-ឈ្មោះ នន់ សារី អាយុ៥៤ឆ្នាំជាប្តី និងទី២- ឈ្មោះ ស៊ីម សុន អាយុ៥៧ឆ្នាំជាប្រពន្ធ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយកម្លាំងសមត្ថកិច្ចធ្វើការរឹបអូសបានថ្នាំញៀនចំនួន៣៦៤គ្រាប់ និងឧបករណ៍ជក់១ចំនួន។ លោកស្នងការរង សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមឲ្យចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងអស់ ដើម្បីអនាគតកូនចៅក្នុងវ័យយុវវ័យ ដើម្បីកូនចៅក្លាយជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិទៅថ្ងៃមុខ និងដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ជូន។

លោកបានបញ្ជាក់ថា ករណីខាងលើនេះ លោកកបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី