ព័ត៌មានអន្តរជាតិ ៖ ជួបជាមួយនឹងវីដេអូបុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាតដ៏ចម្លែក ដោយចូល
ទៅខាំសត្វអូទ្រីសនៅក្នុងសួនសត្វរបស់ទាល់តែស្លាប់ ទើបអារកដៃខ្លួនឯងបង្ហូរឈាមអោយ
ខ្សោះ តែការណីប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះ មិនបានសំរេចនោះទេ បន្ទាប់ពីមានការអន្ត
រាគមន៍ពីភ្នាក់ងារមានសមត្ថកិច្ច។

គួរបញ្ជាក់ផងដែរថា បុរសដែលប៉ុនប៉ងធ្វើអត្តឃាតដ៏ចម្លែកមួយនោះ មានឈ្មោះថា លោក
Li វ័យ ២៧ ឆ្នាំ មកពីខេត្ត Yunnan ប្រទេសចិន។ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់
ក្រុមមន្រ្តីប៉ូលីស ដែលដឹកនាំដោយមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលមានឈ្មោះថាXu Jianwen មកពី
អគ្គស្នងការ Datang ។ ខណៈពេលដែលទៅដល់កន្លែងកើតហេតុ លោក Li ពិតជាមានការ
ភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលលោកគំរាមនឹងសម្លាប់ខ្លួនភ្លាមៗ បើសិនណាប៉ូលីសកាន់
តែខិតចូលមកជិត។

ស្របពេលដែលឈាមចេះតែហូរចេញពីកដៃច្រើននោះ វាជាហេតុធ្វើអោយលោក Li ចេះតែ
អស់កម្លាំង និងខ្សោះខ្លួន រួចក៏ទំរេតទៅលើសាកសពសត្វអូទ្រីសដែលគាត់បានសម្លាប់រំពេច
នោះក្រុមមន្រ្តីប៉ូលីសក៏បានសំរុកចូល រួចក៏ក្តោបក្តាប់ស្ថានការណ៍បានដោយបានបញ្ជូនគាត់
ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ដោយឡែក បើនិយាយពីមូលហេតុដែលនាំអោយមានការប៉ុនប៉ងធ្វើអត្តឃាតចម្លែកបែបនេះ
មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាន
នៅឡើយ៕

<object width="450" height="400" data="http://www.youtube.com/v/OZpQBTVOKwU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/OZpQBTVOKwU&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening