CamNews

តៃវ៉ាន់ ចាប់​ផ្ដើម​លក់​សំបុត្រ​ចូល​ទស្សនា ពេល​ប៉ះ​ជម្រើស​ជាតិ​កម្ពុជា ថ្ងៃ​ទី​២ មិថុនា

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសតៃវ៉ាន់ បានដំណើរការដាក់លក់សំបុត្រចូលទស្សនារវាងការប្រកួត តៃវ៉ាន់ (Taiwan) ប៉ះ​ក្រុម​ភ្ញៀវ​ជម្រើស​ជាតិ​កម្ពុជា​នា​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខក្នុងវគ្គជម្រុះបឋម ជើងទី១ នៃពានរង្វាន់ប្រចាំទ្វីប​អា​ស៊ី AFC Asian Cup 2019 នៅ​ប្រទេស​អារ៉ាប់​រួម ។

ប្រភពព័ត៌មានពីទំព័រ Facebook Page របស់គ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon ដែលបានដកស្រង់ព័ត៌មានពីតៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​នេះ បានដាក់លក់តាម Online ចែកចេញជា ៣ប្រភេទ ដោយទី១ តម្លៃ​ធម្មតា ២០០​យ័ន ស្មើ​នឹង ៣០.៧៩​ដុល្លារ ប្រភេទ​ទី​២ សម្រាប់សិស្សមានតម្លៃ ១០០យ័ន ស្មើនឹង ១៥.៣៩​ដុល្លារ និង​ទី​៣ សម្រាប់​ជន​ក្រី​ក្រ និង​ពិការ​ភាព ៥០​យ័ន ស្មើ​នឹង ៧.៧០​ដុល្លារ ។

មុនការប្រកួតនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Kaohsiun ដើម្បីចូលរួមប្រកួតជម្រុះបឋម ជើង​ទី​១ នៃ​ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Asain Cup UAE 2019 ដោយជួបជាមួយក្រុមកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បត្តិ៍ ទី២ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ឯ​​កីឡ​ដ្ឋាន Kaohsiung National Stadium តែ​ម្តង ចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីយប់ ស្មើនឹងម៉ោង ៦៖០០នាទីល្ងាចនៅកម្ពុជា មុនជើងទី​២ ធ្វើ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក នៅទឹកដីកម្ពុជាវិញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នាម៉ោង ៦៖៣០ល្ងាច ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង