បន្ទាយមានជ័យ ៖ កំលាំងអធិការ ដ្ឋាននគរបាល ក្រុងសិរីសោភ័ណ សហការនិង ការិយាល័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជេ័យ បានចាប់ខ្លួនមុខសញ្ញា ជនសង្ស័យប្រុស ស្រីចំនួន៩នាក់ ពីបទកាប់យុវជនម្នាក់ដាច់ដៃ ប្រព្រឹត្ត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ច ឃាត់បានសម្រេចនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ក្រោមការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ ខេត្ត ដឹកនាំកម្លាំងផ្ទាល់គឺលោក សិទ្ធិ ឡោះ ស្នងការរងខេត្ត និងកម្លាំងនគរបាលជាច្រើនរូបផងដែរ។

លោក សិទ្ធិ ឡោះ ស្នងការរងខេត្ត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិការនេះថា ជនសង្ស័យប្រុស ស្រីទាំង ៩នាក់នេះ ត្រូវបានកម្លាំងធ្វើការស៊ើបអង្កេត អស់ជាច្រើនថ្ងៃ ទើបធ្វើឃាត់ខ្លួនបក្ខពួកទាំងអស់នេះ តែម្តង ។

លោកបន្តថា ជនដៃដល់ក្នុងអំពើហឹង្សានេះ ឈ្មោះឡេង ស៊ីណូ ភេទប្រុស អាយុ១៧ឆ្នាំទីលំនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី (ជាអ្នកកាប់នឹងដាវសាម៉ារ៉ៃ) នឹង ឈ្មោះសែត លាបហេង ភេទប្រុស អាយុ១៩ឆ្នាំ ។ ឆ្នាំមាន ទីលំនៅភូមិ/ឃុំបន្ទាយនាងស្រុកមង្គលបូរី ជាអ្នកជិៈម៉ូតូ (មានកាន់ដាវសាម៉ារ៉ៃ១ ដែរ)។ និងប្រុសស្រី៧នាក់ជាអ្នករួមគំនិត ជនសង្ស័យ រស់នៅក្រុង សិរីសោភ័ណ និងរស់នៅស្រុកមង្គលបូរី ។

ក្រោយពីស៊ើបអង្កេតសមត្ថកិច្ចយើងដកហូតបាន វត្ថុតាង ដាវសាម៉ារ៉ៃ២ដើម បំពង់ទីបដែក១ ដើម ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រុសស្រី ទាំង៩ ក់បា នឆ្លើយសារភាពកំហុសខ្លួនបានប្រព្រឹត្តករណីកាប់ដាច់ដៃ ទៅលើជនរងគ្រោះខាងលើនេះមែន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់តុលាការ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល