CamNews

សមត្ថកិច្ច ឃាត់ខ្លួន​សកម្មជន​ដីធ្លី ៤នាក់ ពាក់ព័ន្ធនឹង​ការធ្វើយុទ្ធនា​ការ​អាវខ្មៅ នៅថ្ងៃចន្ទនេះ

(ភ្នំពេញ)៖ នៅម៉ោង ៩៖០០ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនសកម្មជនដីធ្លីបុរីកីឡា ៤នាក់ ដែលបានដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរង គ.ជ.ប។

មនុស្ស ៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ 1.ឈ្មោះ ស ស៊ន ភេទស្រីអាយុ ៥៧ ឆ្នាំ 2.ឈ្មោះភោគ សុភីន ភេទស្រី 3.ឈ្មោះណាត ស្រីណាក់ ភេទស្រី និង 4.ឈ្មោះនូ សាត ភេទប្រុស ជាសមាជិក CNRP សង្កាត់អូរឬស្សីទី១។ ពេលនេះពួកគេត្រូវបាន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងអបរំ នៅក្នុងអធិការដ្ឋាននគរបាល ៧មករា ។

យុទ្ធនាការអាវខ្មៅ ដែលបង្កើតឡើងដោយ អង្គការសង្គមស៊ីវិល និងជនមួយចំនួន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការឃាត់ខ្លួន មន្រ្តីអាដហុក ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា ជាចលនាដែលមានលក្ខណៈជាបដិវត្តពណ៌។

សូមបញ្ជាក់ថា នៅថ្ងៃចន្ទទី១៥ ខែសីហានេះ តំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ក៏បានស្លៀកសំលៀកបំពាក់ខ្មៅនេះដែរ បន្ទាប់ពីគណបក្សនេះ បានប្រកាសចូលរួមយុទ្ធនាការអាវខ្មៅជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី