ក្រោយពីបានធ្វើដំណើរ ជាច្រើនម៉ោងមក អ្នកបើកបររថយន្តក៏សម្រេចចិត្តឈប់ឡាន ដើម្បីសម្រាកបន្តិច មុនធ្វើដំណើរទៅមុខទៀត ។ដោយសារអត់ងងុយផង គាត់ក៏បានដេកលក់ភ្លាម មិនបានប៉ុន្មានផង ស្រាប់តែមានសំឡេងគោះទ្វារថយន្ត ធ្វើអោយគាត់ភ្ញាក់ឡើង ហើយមានអ្នករត់ហាត់ប្រាណម្នាក់សួរគាត់ថា"តើម៉ោងប៉ុន្មានហើយ លោក?"គាត់ឆ្លើយថា"បាទ!ម៉ោង ៥:00"។

ឆ្លើយហើយគាត់ក៏ដេកលក់ទៅវិញ ប៉ុន្តែត្រូវបានដាស់អោយភ្ញាក់ម្តងទៀត ដោយអ្នកហាត់ប្រាណផ្សេងទៀត ហើយបានសួរគាត់ថា"អត់ទោស ! លោកម៉ោងប៉ុន្មានហើយ"គាត់ខឹងហើយស្រែកថា"ម៉ោង ៥:១៥"លើកនេះ មុននឹងគាត់ដេក គាត់បានយកក្រដាសសរសេរថា"ខ្ញុំអត់ដឹងម៉ោងប៉ុន្មានទេ?"យកមកបិទ នៅកញ្ចក់រថយន្តរួចដេកបន្តទៀត ប៉ុន្តែគាត់ត្រូវបានដាស់អោយភ្ញាក់សារជាថ្មី ម្តងទៀត ដោយអ្នកហាត់ប្រាណម្នាក់ផ្សេងទៀត ហើយប្រាប់គាត់ថា"ឥឡូវម៉ោង ៥៖ ៣០៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke