(អង់គ្លេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mail Online នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សាលារៀនជាច្រើនកន្លែង ក្នុងតំបន់ West Midlands ចក្រភពអង់គ្លេស ត្រូវបានបិទ ព្រមទាំងបានធ្វើការជម្លៀស កូនសិស្សរាប់ពាន់នាក់ចេញ ទៅរកទីមានសុវត្ថិភាព បន្ទាប់ពីទទួលបាន ការគំរាមបំផ្ទុះគ្រាប់បែក។

សិស្សសាលាចំនួន៣កន្លែង នៅតំបន់ Sandwell និងមួយកន្លែងទៀត នៅតំបន់ Dudley បានជម្លៀសចេញ ដោយសារតែមានការភ័យខ្លាចផ្នែកសន្តិសុខ បន្ទាប់ពីទទួលបានការគំរាមកំហែងតាមរយៈទូរស័ព្ទ។ សាលារៀនទាំង៤ ដែលទទួលបាន ការគំរាមបំផ្ទុះគ្រាប់បែកនោះ មានឈ្មោះ សាលា Bristnall Hall Academy, Oldbury Academy និង Holly Lodge នៅតំបន់ Oldbury និងសាលា Leasowes School នៅតំបន់ Halesowen។

ការហៅទូរស័ព្ទគំរាមបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងនៅចម្លោះម៉ោង ៩៖០០នាទី ដល់ ម៉ោង៩៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) ដោយនៅពេលនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមនុស្ស ដែលធ្វើការទូរស័ព្ទគំរាមនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី