ក្រុមអ្នកវិទ្យាសាស្ដ្រ នៅសកលវិទ្យាល័យ Minnesota (អាមេរិក) សហការណ៍ជាមួយសមាគមន៍វិទ្យាសាស្ដ្រជាតិ កំពុងធ្វើការសាកល្បង បញ្ជាយន្ដហោះ quadcopter ដោយប្រើការស្រមៃគិត តាមរយៈមួកឆ្លាតវៃមួយប្រភេទ។

មួកនេះ មានភ្ជាប់ខ្សែចំនួន ៦៣ និងត្រូវបានលាបជែល ២ប្រភេទ ដើម្បីជួយឱ្យវាតភ្ជាប់ផ្ទាល់ទៅនឹងស្បែកក្បាល (មិនចាំបាច់វះកាត់ ដើម្បីភ្ជាប់)។ មួកឆ្លាតវៃនេះ អាចអានបាននូវការគិតរបស់
អ្នកពាក់ ដើម្បីចេញបញ្ជាទៅកាន់យន្ដហោះ។

ការបញ្ជាយន្ដហោះ quadcopter ដោយការគិតពីចម្ងាយ វាមិនងាយស្រួលនោះទេ។ អ្នកសាក
ល្បង ត្រូវចំណាយពេលយ៉ាងតិច ២០ម៉ោង ដើម្បីហាត់បញ្ជាយន្ដហោះនេះ នៅក្នុងកម្មវិធីសប
វែរមួយ មុននឹងសាកល្បងនៅខាងក្រៅ។

អ្នកបញ្ជា អង្គុយនៅមុខកុំព្យូទ័រមួយ ដែលបង្ហាញរូបភាពរបស់យន្ដហោះ quadcopter តាមរយៈ
កាមេរ៉ា ដែលអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ តាមដានដំណើរការ។ យន្ដហោះ quadcopter ត្រូវបានបំពាក់ប្រព័ន្ធបញ្ជា ដោយការគិត។

អ្នកបញ្ជាយន្ដហោះ នឹងត្រូវស្រមៃថា គាត់កំពុងប្រើប្រាស់ដៃស្ដាំ ដៃឆ្វេង ឬដៃទាំងពីរ ហើយត្រូវគ្រប់គ្រងសកម្មភាពរបស់យន្ដហោះ។ ប្រសិនអ្នកបញ្ជា ប្រមៃគិតថា ខ្លួនកំពុងលើកដៃឆ្វេង
ឡើង នោះយន្ដហោះនឹងហោះបត់មកខាងឆ្វេង ប្រសិនគាត់ស្រមៃគិតថា លើកដៃទាំងពីរឡើង
លើ នោះយន្ដហោះនឹងហោះខ្ពស់ជាងនេះ។

Bin He ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ដ្រ ជាសាស្ដ្រាចារ្យនៃសកលវិទ្យាល័យ Minnesota ឱ្យ
ដឹងថា ៖ “ការស្រាវជ្រាវរបស់យើងខ្ញុំ បង្ហាញថា ជាលើកដំបូងដែលមនុស្សអាចបញ្ជាឧបករណ៍
មួយ ដោយប្រើការស្រមៃគិត តាមរយៈរលកសញ្ញានៃខួរក្បាល”។ លោកបន្ថែមថា គោលដៅបន្ទាប់របស់ក្រុមលោក គឺការជួយឱ្យជនពិការ អាចប្រើការគិត ដើម្បីបញ្ជាដៃសប្បនិម្មិត ដោយ
រលកសញ្ញាខួរក្បាល។

គួររំឭកផងដែរថា មុននេះ ក្រុមអ្នកវិទ្យា នៅសកលវិទ្យាល័យ Essex ក៏ធ្លាប់បានពិសោធប្រហាក់ប្រហែលនេះ នៅឯទីភ្នាក់ងារអវកាស NASA ដោយផ្ដោតទៅលើការបញ្ជាយានអវកាស។ ក្រុមអ្នកវិទ្យាសាស្ដ្រនេះ សង្ឃឹមថា ថ្ងៃណាមួយ ពួកគេអាចប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជួយដល់
ក្រុមអវកាសចរ ដែលហោះហើរនៅក្នុងលំហអាកាស៕

<object width="479" height="410" data="http://www.youtube.com/v/lsraC04Mm8w&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lsraC04Mm8w&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH