ថ្លែងអំពីដំណើរការរបស់បច្ចេកវិទ្យាបញ្ជូនភ្លើងដោយមិនប្រើខ្សែ អ្នកស្រី Katie Hall ឱ្យដឹងថា ៖ “យើងពិតជាមិនដាក់ចរន្ធអាគ្គីសនីទៅក្នុងបរិយាកាស តែអ្វីដែលយើងកំពុងធ្វើ គឺដាក់ចរន្ធមេដែក
ទៅក្នុងបរិយាកាស”។ គេអាចបកស្រាយយ៉ាងដូច្នេះ ៖ WiTricity បង្កើត “ប្រព័ន្ធទទួលប្រភព” (ខ្សែ
ភ្លើងមួយដុំ បញ្ចេញចរន្ធមេដែក នៅពេលមានភ្លើងអាគ្គីសនី)។ ប្រសិនដុំខ្សែភ្លើងនេះមានភ្លើង
ហើយយកខ្សែភ្លើងដទៃមកក្បែរ នោះវានឹងមានភ្លើងដូចគ្នា។

សូមបញ្ជាក់ថា Katie Hall គឺជាបណ្ឌិតមួយរូប ដែលបច្ចុប្បន្ន អ្នកស្រីគឺជាអគ្គនាយិកាផ្នែកបច្ចេក
វិទ្យាមួយរូប នៅក្នុងក្រុមហ៊ុន WiTricity (ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាគ្មានខ្សែ)។

បណ្ឌិត Katie Hall (អាវក្រហម ខាងឆ្វេង) កំពុងធ្វើបទបង្ហាញអំពីកុំព្យូទ័រយួរដៃ បញ្ចូលថាមពល
ថ្ម ដោយមិនបាច់ ដោតខ្សែចូលព្រីភ្លើង។

អ្នកស្រី Katie Hall បន្ដថា ៖ "នៅពេលអ្នក នាំយកឧបករណ៍មួយ ចូលមកតំបន់មានជាតិមេដែក
វានឹងបង្កើតបានជាចរន្ធភ្លើង នៅក្នុងឧបករណ៍នោះ ហើយអ្នកអាចបញ្ជូនអាគ្គីសនីបាន”។

អ្នកមិនចាំបាច់ព្រួយបារម្ភ ខ្លាចភ្លើងឆក់នោះទេ អ្នកស្រី Katie Hall ធនាថា បណ្ដាប្រព័ន្ធមេដែក
ដែលយកមកប្រើប្រាស់ ដើម្បីបញ្ជូនថាមពល គឺមានសុវត្ថិភាព ១០០% ពោលគឺវាដូចទៅនឹង
ប្រភេទមេដែកដែលប្រើនៅលើប្រព័ន្ធ Wi-Fi ។

ប្រសិន អ្វីៗបានសម្រេចដូចគម្រោងរបស់ WiTricity នោះស្មាតហ្វូន ក៏នឹងត្រូវបានគេបំពាក់មុខ
ងារនេះ ពេលនោះ ការបញ្ចូលថាមពលថ្ម នឹងប្រព្រឹត្តទៅ ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ គឺអ្នក
អាចប្រើបានរហូតដល់ខូចថ្ម។ ចំណែកទូរទស្សន៍ ក៏ដំណើរការដោយមិនបាច់មានខ្សែភ្លើង ហើយ
រថយន្ដប្រើអាគ្គីសនី នឹងទទួលថាមពលនៅពេលវាកំពុងរត់នៅលើដងផ្លូវក្នុងក្រុង។

បច្ចុប្បន្ន ក្រុមហ៊ុន WiTricity កំពុងធ្វើការជាមួយក្រុមហ៊ុនផ្នែកសុខាភិបាលមួយ ដើម្បីបញ្ចូល
ថាមពលអាគ្គីសនី ដល់ឧបករណ៍ជំនួយបេះដូង។ បច្ចេកវិទ្យានេះ ក៏កំពុងតែបើកផ្លូវឱ្យបណ្ដា
ប្រភេទឧបករណ៍អេឡេចត្រូនិច ដែលកំពុងត្រូវការថ្មជាចាំបាច់ផងដែរ។

ក្នុងគេហដ្ឋានឆ្លាតវៃរបស់យុគសម័យអនាគត ការបញ្ជូន និងទទួលថាមពលអាគ្គីនីដោយមិន
បាច់ប្រើខ្សែ អាចនឹងប្រព្រឹត្តទៅបានដោយងាយស្រួល ដូចការប្រើអ៊ីនធឺរណិតគ្មានខ្សែ។

អ្នកស្រី Hall បញ្ជាក់ថា ៖ “គំនិតស្ដីអំពីបច្ចេកវិទ្យាដែលអាចបំបាត់ខ្សែភ្លើង នឹងអនុញ្ញាតឱ្យយើង
រចនាឡើងវិញនូវអ្វីៗទាំងអស់ ទៅតាមវិធីដែលយើងមិនធ្លាប់បានគិតដល់ ប្រការនេះនឹងអាចជួយឱ្យឧបករណ៍ទាំងឡាយដែលយើងប្រើប្រាស់ មានប្រសិទ្ធិភាពខ្ពស់ មានភាពជាក់ស្ដែង និងអាចផ្ទុកបាននូវមុខងារច្រើនជាងបច្ចុប្បន្ន”។

នៅចំពោះមុខ ឧបសគ្គធំ គឺការបង្កើនរយៈចម្ងាយនៃការបញ្ជូនថាមពលអាគ្គីសនី ប្រកបដោយ
ប្រសិទ្ធិភាព។ តាមការបកស្រាយរបស់អ្នកស្រី Hall រយៈចម្ងាយនេះ មានទាក់ទិននឹងទំហំដុំខ្សែ
ភ្លើង ហើយ WiTricity កំពុងដោះស្រាយបញ្ហានេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/KH