ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស អូស្រ្តាលី ហៅបញ្ឈប់មនុស្សធ្វើដំណើរ ច្រើនជាងរយនាក់ ក្នុងមួយថ្ងៃៗនៅ ឯអាកាសយានដ្ឋាន គោលបំណងប៉ុនប៉ងធ្វើការការពារ កុំអោយក្រុមសកម្មប្រយុទ្ធ ជីហាត មានឱកាស បានចេញទៅក្រៅប្រទេស។

សេចក្តីរាយការណបញ្ជាក់ថា ចន្លោះខែ សីហា រហូតដល់ខែ កុម្ភៈ បញ្ជរប៉ូលីសប្រឆាំងភារវកម្ម នៅតាម បណ្តាអាកាសយានដ្ឋានអន្តរជាតិ ៨ កន្លែង បានប្រតិបត្តិការ សរុប ជា ម៉ោងដល់ទៅ ៧៦,០០០ ម៉ោង ដោយបានហៅសាកសួរចម្លើយ ឬក៏ត្រួតពិនិត្យ ខ្លួនប្រាណ តាម រយៈ ការស្កេន បានច្រើនជាង ៤០០ នាក់ក្នុងមួយថ្ងៃ ។ ប្រភពដដែល បន្តអោយដឹងថា ការ ចាប់ មនុស្ស ស្កេន នោះ ពុំត្រូវបានធ្វើឡើងម្តង ម្កាលនោះទេ ប៉ុន្តែ ប៉ូលីសអូស្ត្រាលី បានធ្វើការចាប់មនុស្សស្កេន គោល បំ ណងកំណត់អោយបានជន សង្ស័យភារវកម្ម ឬជនសង្ស័យ សកម្មប្រយុទ្ធ ដែលមានបំណងចេញទៅក្រៅប្រទេស ចូលរួមប្រយុទ្ធ។

មានជំនឿជាក់អោយដឹងថា ជនជាតិអូស្ត្រាលី ប្រមាណ ៩០ នាក់ គឺជាក្រុមសកម្មប្រយុទ្ធ កំពុងមានវត្ត មាននៅមជ្ឈឹមបូពាហ៍ ។ គួរបញ្ជាក់ថា បញ្ជរ ប៉ូលីស ប្រឆាំង ភារវកម្ម The Border Force Counter-Terrorism Unit (CTU) មាននៅ តាមបណ្តា អាកាស យានដ្ឋាន គឺជាបញ្ជរថ្មីមួយ ត្រូវបានមន្រ្តីពាក់ព័ន្ធ សម្រេចដាក់តាំងឡើង គោល បំណង ការពារ និងចាប់អោយបាន ជនសង្ស័យណាមួយ ចង់ចាកចេញ ទៅក្រៅប្រទេស ដើម្បីធ្វើការប្រយុទ្ធ រួមមានដូចជា ធ្វើដំណើរទៅចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុល និយម IS ជាដើម ។

អ្នកនាំពាក្យអោយមន្រ្តីអន្តោប្រវេសន៍ លោក Peter Dutton អោយដឹងថា ក្រុម CTU ទទួលបាននូវភាព ជោគជ័យថ្មី ជាមួយនឹងកាព្វកិច្ចមួយនេះ ពាក់ព័ន្ធ នឹងការព្រួយ បារម្ភ ក្នុងស្រុក ចាប់តាំងពីខែ សីហា កន្លងមកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី