កុមារកម្ពុជា ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នឹងបានស្គាល់ទីតាំងភូមិសាស្រ្តនេះយ៉ាង ច្បាស់ គឺទឹកជ្រោះល្បាក់ខោន ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ពួកគេដឹងថា នេះគឺជាតំបន់ មួយដែលទន្លេមេគង្គហូរឆ្លងកាត់ចុះមកមានកំពស់២៦មចេញពីខ្ពង់រាប ជាប់ព្រំដែនប្រទេសកម្ពុជានិងសាធារណរដ្ឋឡាវ។តែទោះបីជាយ៉ាងណា ក៏ដោយ ក៏មនុស្សភាគច្រើនប្រហែលជាមិនសូវបាន ទៅទស្សនានៅតំបន់នោះទេ។

នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេ ចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើតឲ្យមានទស្សនីយភាពកាន់តែស្រស់ស្អាត គួរជាទីគយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល ប្រែក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។

ចំណែកលោក កាំ ពួយបាននិយាយថា ខាងពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាកដោយត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ ដោយសារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។

ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និងខ្លាចទឹកដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ ហើយមាន តែអ្នកដែលរស់នៅទីនេះ ដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែលអាចធ្វើ ដំណើរមកទីនេះបាន។

នៅពេលថ្មីៗនេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋាន ទឹកធ្លាក់ ល្បាក់ខោននេះដែរ ហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀកបំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។

លោកកាំ ពួយ បាននិយាយបន្តទៀតថា " ទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាពេញចិត្ត នឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណ ទឹកធ្លាក់ ជាងការធ្វើដំណើរដោយទូក ។ពីព្រោះថា នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ ។ ចំណែកនៅរដូវវស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លងកាត់។ " ហើយគាត់បន្តទៀតថា " នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច" ។

អ៊ុំកាំ ពួយបានរស់នៅក្នុងភូមិ អន្លុងស្វាយ ឃុំ ព្រះរុំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ គាត់ បាននិយាយថា ទីនេះសម្បូរត្រីខ្លាំងណាស់ នៅពេលទឹកធ្លាក់។ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia