អ្នកគ្រូជិវវិទ្យា ពន្យល់សិស្សពីភាពខុសគ្នា រវាងមនុស្ស និងសត្វ
អ្នកគ្រូ៖ មនុស្សមានសុភាវគតិ សត្វអត់មានសុភាវគតិទេ ....។
ច្រូចជាសិស្សខិល វាក៏សួរទៅកាន់អ្នកគ្រូ
ច្រូច៖ ចុះមាន់ និងមនុស្សខុសគ្នាត្រង់ណា?
អ្នកគ្រូ៖ (អល់ឯករកគិតពុំទាន់ ក៏សួរទៅសិស្សវិញ ) មើល! ប្អូនណាដឹង តែមាន់ និងមនុស្ស
ខុសគ្នាត្រង់ណា ?

ដានី៖ មនុស្សកើតឆ្នាំមាន់ តែមាន់អត់កើតឆ្នាំមនុស្សទេ ។
ភក្រ័៖ មនុស្សក្អកមាន់ តែមាន់អត់ក្អកមនុស្សទេ ។
រិទ្ឋិ៖ មនុស្សខ្វាក់មាន់ តែមាន់ អត់ខ្វាក់មនុស្ស ។
ចុងក្រោយច្រូច សូមលើកដៃឆ្លើយបន្ថែម"ជំរាបប្រសាសន៏អ្នកគ្រូ៖ មនុស្សហុតពងមាន់ តែ
មាន់អត់ហុតពងមនុស្សទេ!"នៅពេលនោះ សិស្សនៅក្នុងថ្នាក់សើចគិល
អ្នកគ្រូ៖!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke