CamNews

ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាមប្រជាពលរដ្ឋដើម្បីរត់គេចខ្លួន បន្ទាប់ពីរថយន្ត Corolla និង BMW បុកគ្នា

(ភ្នំពេញ)៖​ រថយន្ត២គ្រឿងបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យស្សប្រុសស្រី២នាក់ បានផ្លោងចេញពីរក្នុងថយន្តរងរបួសធ្ងន់ធ្ងរ​ ដែលហេតុការណ៌នេះបានកើតឡើងនាម៉ោង១២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៥១​ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមនភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា នៅមុនកើតហេតុគេបានឃើញរថយន្ត BMW​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-0089 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន​ តាមបណ្តោយផ្លូវ៣៦០​ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែងលេខ៥១ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Corolla​ បានមកដល់ដែរ ធ្វើឲ្យរថយន្តទាំង២បានបុកគ្នាយ៉ាងពេញទំហឹង ដែលធ្វើឲ្យបុរសម្នាក់រួមជាមួយនារីម្នាក់ជិះនៅក្នុងរថយន្ត Corolla​ ហោះផ្លោងចេញពីរថយ​ន្តបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

បើតាមសាក្សី និងអ្នកដែលឃើញគ្រោះថ្នាក់ចរាចរណ៌ខាងលើ ហើយនាំគ្នារត់ដេញចាប់ម្ចាស់រថយន្ត BMW ដែលបើកយ៉ាងលឿង ហើយព្យាយាមរត់បានប្រាប់ដែរថា​ ខណដែលកំពុងតែដេញចាប់ស្រាប់់តែបុរសជាម្ចាស់រថយន្ត BMW​ រូបនោះបានដកកាំភ្លើងខ្លីហើយ ភ្ចង់គំរាមរកបាញ់ឃើញ ដូច្នេះអ្នកដែលរត់ដេញក៏នាំគ្នាដកថយវិញ ព្រោះខ្លាចបុរសជាម្ចាស់រថយន្ត BMW​ បាញ់​ បន្ទាប់មកម្ចាស់រថយន្ត BMW ក៏មានឱកាសរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុរថយន្ត២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លូនមកដោះស្រាយគ្នា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី