(បាត់ដំបង)៖ មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដែលត្រូវកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនរគបាលជាតិ បង្ក្រាប និងឃាត់ខ្លួនបាន ជាមួយនឹងវត្ថុតាងជាថ្នាំញៀនរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

ជនសង្ស័យជាមេក្លោងគ្រឿងញៀននេះ មានឈ្មោះ ហុង ពៅ អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា៣០០០គ្រាប់ ថ្នាំក្រវី១០ថង់ ម៉ាទឹកកក១ថង់ និងកាំភ្លើងខ្លីមួយដើមផងដែរ។

លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា នេះជាលើកទី១ ហើយដែលកម្លាំងនគរបាល របស់យើងបង្ក្រាបបានមេក្ខោង ជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិសាស្ត្រតំបន់ឡែម ដែលមានភូមិសាស្ត្រស្មុគស្មាញនេះ។ ទោះជាយ៉ាងកម្លាំងនគរបាល របស់យើងនឹងបន្ត ធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ។

លទ្ធផលនៃការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះ ទទួលបានការអបអរ និងគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនគរបាល និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី