CamNews

ប៉ាក់គីអៅ ផ្ដល់ដំបូន្មាន ដល់ Oscar Dela Hoya ចំពោះការសម្រេចចិត្ដប្រកួតជាមួយ Floyd

ព័ត៌មានកីឡា៖ ក្រោយពីបានដឹងដំណឹងថា Floyd បានផ្ដល់ឱកាសដល់ Oscar Dela Hoya ដើម្បីធ្វើការប្រកួតឡើងវិញម្ដងទៀតបន្ទាប់ពី អស់រយៈពេល ៩ឆ្នាំកន្លងមកដែល កីឡាកររូបនេះ ធ្លាប់បានចាញ់ក្រោមស្នាដៃ​របស់ Floyd ក៏ស្រាប់តែ ស្ដេចប្រដាល់ដ៏ល្បីឈ្មោះប្រចាំប្រទេស ហ្វីលីពីន មានការភ្ញាក់ផ្អើល​នឹង​ដំណឹងនេះផងដែរ ហើយក៏ផ្ដល់ដំបូន្មាន​ ដោយជម្រុញឲ្យកីឡាករ Oscar Dela Hoya គួរតែវិល​ត្រលប់​​ចូលប្រកួតវិញមក។

ប៉ាក់គីអៅ ក៏មានសេចក្ដីសោមនស្សខ្លាំងផងដែរសម្រាប់ឱកាសម្ដងនេះរបស់ កីឡាករមិត្ដចាស់របស់ ខ្លួន គឺ Oscar Dela Hoya ដែលត្រូវ Floyd ពេញចិត្ដចង់ឲ្យប្រកួតជាមួយម្ដងទៀត​ក្រោយពីកីឡាកររូបនេះ ធ្លាប់​ចាញ់ក្រោមដៃរបស់ Floyd កាលពីឆ្នាំ ២០០៧។ តាមសេចក្ដីអះអាងរបស់ ប៉ាក់គីអៅ គាត់​បាននិយាយថា "ការសម្រេចចិត្ដគឺអាស្រ័យលើគាត់នោះទេ ថាតើគាត់អាចធ្វើបានរឺមួយក៏យ៉ាងណា ប៉ុន្ដែប្រសិនជាគ្មានអ្វី​ដែលខុសប្លែកនោះទេ ហើយបើគាត់នៅមានសមត្ថភាព ទាំងយល់ថាខ្លួនជាអ្នកប្រដាល់ និង មានមហិច្ឆិតា​​នៅឡើយ គួរតែគិតជាថ្មីម្ដងទៀតទៅ​ថាអាចរឺមិនអាច"។ ប៉ុន្ដែស្របពេលជាមួយគ្នានោះផងដែរ ក៏មាន​គំនិត​ពីរកើតឡើង បញ្ច្រាសគ្នាទាំងស្រុងជាមួយ បាក់គីអៅ លោក  Lennox Lewis និង Ricky Hatton បាន​ផ្ដល់មតិថា Oscar Dela Hoya គួរតែមិន​ចាំ​បាច់​វិល​ត្រលប់​មក ប្រកួត​វិញ​នោះ​ទេ ហើយអ្វីដែលល្អបំផុត កួតែពង្រឹងអាជីពក្រុមហ៊ុនរបស់ខ្លួន​បច្ចុប្បន្នឲ្យបានប្រសើរវិញទៅ ល្អជាង ។​ ហើយ​ម្យ៉ាងវិញទៀត កីឡាករ​ក៏បានចូលនិវត្ដអស់រយៈពេល ៨ ឆ្នាំទៅហើយដែរ មិនប្រាកដជាអាច ប្រើប្រាស់កម្លាំងបានល្អដូចមុនដែរ។​

Oscar Dela Hoya នៅមិនទាន់មានការសម្រេចចិត្ដឲ្យបានច្បាស់លាស់នៅឡើយទេ ថាកីឡាករពិតត្រូវ​សម្រេចចិត្ដមកប្រកួតជាមួយ Floyd ម្ដងទៀត ប៉ុន្ដែកន្លងមកកីឡាករធ្លាប់បានបង្ហើបព័ត៌មានថា កីឡាករ​ចាប់អារម្មណ៍នឹងឱកាសមួយនេះ តែមិនទាន់ប្រាកដថា កីឡាករ ចង់ប្រកួតជាមួយ Floyd នោះទេ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ examiner