ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រឆែក បង្ហាញថា ទំហំរបស់សុដន់មិនមែនជាចំនុច
ពិសេសតែមួយដែលត្រូវបានបុរសយកចិត្តទុកដាក់ ដូចការយល់ឃើញកន្លងមក។

បុរសភាគច្រើនចូលចិត្តសុដន់ធំល្មម ជាងសុដន់តូច និងធំហួស

ក្រុមអ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Charles ក្នុងតំបន់ Prague នៃសាធារណរដ្ឋឆែក
បានរកឃើញថា សុដន់ធំល្មម មូល ក្រពុំ អាចក្ដាប់ណែនក្នុងដៃ ទាក់ទាញបុរសភេទច្រើនជាង
បើធៀបនឹងសុដន់ធំហួស នេះបើតាមទំព័រ The Sun។

គោលបំណងនៃការសិក្សាស្រាវជ្រាវគឺដើម្បីស្វែងរករូបរាងនៃរាងកាយស្ដ្រីដែលវិវត្តន៍យ៉ាងណា
ដើម្បីជម្រុញឱ្យការបង្កើតកូនបានជោគជ័យ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះត្រូវ
បានចុះផ្សាយនៅលើទស្សនាវដ្ដី Evolution and Human Behavior។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា បុរសតែងត្រូវបានគេជឿថា ចូលចិត្តរូបរាងសុដន់ដែលផ្សាភ្ជាប់ជា
មួយនឹងលទ្ធភាពនៃការបង្កើតកូន។ ស្ដ្រីដែលមានសុដន់ធំ ត្រូវបានចាត់ទុកថា ងាយស្រួលបង្កើត
កូន និងមានតួនាទីសំខាន់ក្នុងការបង្កើនតណ្ហារបស់បុរស។

ដើម្បីពិនិត្យមើលថា តើការយល់ឃើញខាងលើខុស ឬត្រូវ ក្រុមអ្នកស្រាវជ្រាវបានសម្ភាសបុរស
ចំនួន ២៦៧នាក់ មកពីប្រទេសចំនួន ៤ គឺ ប្រេហ្សីល សាធារណរដ្ឋឆែក កាមេរូន និង ណាមីប៊ី
អំពីសុដន់ដែលពួកគេចូលចិត្ត។ ពួកគេឱ្យអ្នកស្ម័គ្រចិត្តទាំងនេះ មើលរូបថតស្ដីអំពីទំហំសុដន់
ដែលមានច្រើនប្រភេទ និងភាពក្រពុំរបស់វា។

ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវនេះ ឱ្យដឹងថា ៖ “ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ជាមួយនឹងទំហំ
សុដន់ គឺមានច្រើនបែប ប៉ុន្តែ ស្ទើរតែទាំងអស់ ពួកគេចូលចិត្តសុដន់ធំល្មម ជាងសុដន់ធំហួស។
ផ្ទុយមកវិញ យើងខ្ញុំបានរកឃើញថា បុរសទាំងអស់ ចូលចិត្តសុដន់ក្រពុំ”។

យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ទំហំសុដន់អាចប្រាប់អំពីសមត្ថភាពបង្កើតកូនរបស់
ស្ដ្រីភេទ។ ស្ដ្រីដែលមានសុដន់ធំ មានអ័រម៉ូន estrogen ច្រើនជាង ធៀបនឹងសុដន់តូច។ ប៉ុន្តែ
ភាពក្រពុំ មិនយាររបស់សុដន់ ក៏ជាសញ្ញាមួយបង្ហាញអំពីសមត្ថភាពបង្កើតកូន សូម្បីតែមានវ័យ
ចំណាស់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ the sun