ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ សិស្សសាកលវិទ្យាល័យ ម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ១០០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុង ហេតុការណ៍ រត់ជាន់គ្នា ក្រោយពីមានករណីផ្ទុះ ចរន្តអគ្គីសនី នៅឯសាកលវិទ្យាល័យ មួយកន្លែង ប្រទេស កេនយ៉ា ។

គួរបញ្ជាក់ថា ក្រុមសិស្ស និស្សិតទាំងអស់នៃសាកលវិទ្យាល័យ Nairobi មានការភ័នច្រឡំ ថាករណី ឆ្លងចរន្តអគ្គីសនី ខាងលើ ជាការវាយប្រហារពីសំណាក់ក្រុមភារវករដោយបានលោតចេញពីតាមរយៈ ទ្វារបង្អួចសាកលវិទ្យាល័យ នាព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ភាពតានតឹង កើតមានឡើងចំពោះសិស្សនិស្សិតកើតឡើងជាខ្លាំង បន្ទាប់ពីមានការវាយប្រហារ ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ទៅលើអាគារសាកលវិទ្យាល័យ មួយកន្លែងក្នុងប្រទេស កេនយ៉ា កាល ពី ១០ ថ្ងៃមុន ដោយ បានសម្លាប់សិស្ស និស្សិត សរុប ១៤៨ នាក់ ។ ទន្ទឹមនឹងគ្នានេះដែរ ក្រុមសកម្មជន បានធ្វើការរិះគន់ទៅលើប្រទេស កេនយ៉ា សម្រាប់ការស្នើ ឡើងនូវជំរុំជនភៀសខ្លួន ៕

- អាន ៖ សាហាវណាស់ លោកអើយ ៖ បាញ់រះ អាគារសកលវិទ្យាល័យ សម្លាប់ សិស្ស និស្សិត ១៤៧ នាក់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី