ភ្នំពេញៈ ជាថ្មីម្តងទៀត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៍ អ្នកស្រី យីងឡាក់ ស៊ីណា
វ៉ាត្រា បានស្នើដល់ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យមានការដោះលែងទណ្ឌិត
ថៃពីរ នាក់គឺលោក វីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រី ពីតាណាប៉ៃប៊ួន ដែលបាននិង កំពុងជាប់
ពន្ធនាគារស្រុកខ្មែរ ពីបទធ្វើចារកម្មក្នុងតំបន់ហាមឃាត់យោធារបស់ខ្មែរ កាលពីចុងឆ្នាំ២០១១
កន្លងទៅនោះ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃ១០ ខែ
មករា ឆ្នាំ២០១៣នេះថា នេះជាលើកទីពីរហើយ ដែលអ្នកស្រីយីង ឡាក់ស៊ីណាវាត្រា បានស្នើរ
ដល់កម្ពុជា ឲ្យមានការដោះលែង នូវទណ្ឌិតទាំងពីរនាក់នេះ បន្ទាប់ពីបានស្នើកាលពីអំឡុង នៃកិច្ច
ប្រជុំអាស៊ានលើកទី២១ ឆ្នាំ២០១២ កន្លងទៅ ខណៈជួបគ្នាជាទ្វេភាគីនោះ ពុំបានសម្រេច។

យោងតាម សេចក្តីប្រកាសព័ត៌មាននេះដដែល រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន
បានប្រគល់ករណីនេះ ទៅឲ្យក្រសួងយុត្តិធម៌ ជាអ្នកដោះស្រាយ ពោលគឺឲ្យពិចារណា ក្នុងការបន្ធូ
បន្ថយទោស និងដោះលែង។ សេចក្តីប្រកាសបានបញ្ជាក់ថា "ឆ្លើយតបនឹងសំណើ របស់លោកជំ
ទាវយីង ឡាក់ ស៊ីណាវ៉ាត្រា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ធ្វើការ
ពិចារណាដូច តទៅ ១ បន្ធូរបន្ថយដល់ទណ្ឌិត វីរ៉ា ស៊ុមក្វាមឃីដ ដើម្បីអាចឈានទៅការ លើក
លែងទោសនាពេលខាងមុខ។ ២ លើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ួន ក្នុងឱកាសថ្វាយ
ព្រះភ្លើងព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិ
តាឯករាជ្យ បូរណភាពទឹកដីខ្មែរ និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ"។

ទណ្ឌិតថៃទាំងពីរនាក់ខាងលើ ហើយម្នាក់ជាមេដឹកនាំក្រុមជ្រុលនិយម របស់សៀម អាវលឿង ត្រូវ
បានអាជ្ញាធរខ្មែរ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ជាមួយនឹង ពលរដ្ឋថៃ ៥នាក់ផ្សេងទៀត ក្នុង
នោះក៏មានសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ របស់លោក អាប់ភីសីត ផងដែរ កាលពី
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ បន្ទាប់ពីពួកគេបាន ចូលទឹកដីខ្មែរដោយខុសច្បាប់ ប៉ុន្តែ៥នាក់
ផ្សេងទៀត ត្រូវបានសាលាឧទ្ធរណ៍ ធ្វើការដោះលែងវិញ ដោយមានប្រាក់បង់ធានាផងនោះ។
ទណ្ឌិតទាំងពីរ គឺលោកវីរ៉ា ស៊ុមក្វាមឃីដ និងអ្នកស្រី រ៉ាទ្រី ពីតាណាប៉ៃប៊ួន ត្រូវបានតុលាការក្រុងភ្នំ
ពេញ កាត់ទោសឲ្យជាប់គុក្នុង ម្នាក់៨ឆ្នាំនិង៦ឆ្នាំ ពីបទ ចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និង
ចូលតំបន់យោធាខ្មែរ ដោយខុសច្បាប់។

ការស្នើឡើងរបស់អ្នកស្រីយីង ឡាក់ស៊ីណាវ៉ាត្រា ឲ្យមានការដោះលែងទណ្ឌិត ទាំងពីរនាក់នេះ គឺ
បានធ្វើឡើងស្របពេល ដែលក្រុមវង្វេងផែនទី ថៃអាវលឿង បាន ដាក់គំនាបដល់អ្នកស្រី ក្នុងករណី
រឿង ប្រាសាទព្រះវិហាររបស់ខ្មែ ដែលតុលាការក្រុងឡាអេ (ICJ) គ្រោងប្រកាសសាលក្រម ឡើងវិញ
នាខែមេសា ឆ្នាំ២០១៣ខាង មុខនេះ។ ហើយការស្នើសុំនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារ
ណា ហើយនឹងមានការដោះលែង នាពេលឆាប់ៗខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល