កីឡាករប្រណាំងកង់ Lance Armstrong គឺជាអ្នកលេងដែលទទួលបានជោគជ័យច្រើនប្រកួត
ត្រូវបានគេរកឃើញថាបានប្រើប្រាស់គ្រឿងញៀន ដោយយោងទៅតាមការរាយការណ៍មួយនៃ
ភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។

រូបភាព៖ លោក Lance Armstrong

នៅក្នុងរបាយការណ៍នោះ លោក Usada ដែលជាអគ្គនាយក Travis Tygart បាននិយាយថា
លោក Lance Armstrong មានអាយុ៤១ឆ្នាំ បានជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។ លោក
Armstrong បានឈ្នះការប្រកួត Tour de France ចំនួន ៧លើកមកហើយ ដែលសុទ្ធតែបាន
ប្រើគឿងញៀនសំរាប់ជំនួយកំលាំង។

លោក Usada ថ្លែងថា ៖ "ខ្ញុំបានទទួលភស្តុតាងពីសាក្សីដែលបានឃើញផ្ទាល់ភ្នែក គែជា
អតីតមិត្តរួមក្រុម ១១នាក់របស់ US Postal Service និងការធើ្វកោសល្យវិច័យនៅបន្ទប់
ពិសោធន៍ និងភស្តុតាងជាច្រើនទៀតដែល លោក Armstrong មិនអាចប្រកែកបានឡើយ។

យ៉ាងណាក៏ដោយ លោក Armstrong បានបដិសេធនូវការចោទប្រកាន់នេះ ហើយមេធាវីការ
ពារក្តីរបស់លោកបាននិយាយថា របាយការណ៍របស់លោក Usada គ្រាន់តែជាការងារដែល
បង្ខូចគេឈ្មោះគេតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ លោក Usada នៅតែប្រកាន់ខ្ជាប់ថា ករណីលោក Armstrong គឺ
ជារឿងពិត ហើយមិត្តរួមក្រុមទាំងពីរនាក់នៅ US Postal Service ឈ្មោះ Mechele Ferrari
និង Garciadel Moral ក៏ត្រូវបានពិន័យមិនឲ្យប្រណាំងកង់មួយជីវិតផងដែរក្នុងករណីការប្រើ
គ្រឿងញៀននេះ។

រឿងក្តីនេះនៅកំពុងបន្តស្រាវជ្រាវនៅឡើយ ដើម្បីអោយប្រាកដថា តើលោក Armstrong ត្រូវ
ទទួលពិន័យយ៉ាងណានោះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.