ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹក ប្រទេស បង់ក្លាដេស បានបញ្ជូននាវា ៤ គ្រឿង ទៅដោះស្រាយបញ្ហា ប្រឈមជាមួយនឹងករណីលេចធ្លាយប្រេង ចេញពីនាវាដឹកប្រេង បន្ទាប់ពីគ្រោះថ្នាក់ បុកគ្នាក្នុងនោះករណី លេចធ្លាយប្រេង កម្រិតច្រើនលើសលប់មួយនេះ ពិតជាបានគម្រាមគំហែងជាខ្លាំង ដល់ជម្រកសត្វផ្សោត កម្រ ។

ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា នាវាដឹកប្រេងដែលក្រឡាប់លិច រហូត មានករណីលិច ធ្លាយប្រេងមួយនេះ ត្រូវបានគេមានជំនឿជាក់ថា បានផ្ទុកប្រេងដល់ទៅ ៣៥០,០០០ លីត្រ បានបុកគ្នាជា មួយនឹងនាវាមួយគ្រឿងផ្សេងទៀត កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅនេះ នៅក្នុងតំបន់ Sundarbans ។

មន្រ្តីជលផល និងព្រៃឈើអោយដឹងថា ករណីលេចធ្លាយប្រេងលើកនេះ បានកើតឡើង នៅ ឯជម្រកសត្វ ផ្សោត រួមមានពូជកម្រ Irrawaddy ថែមទៀតផង ។ ដោយឡែក រដ្ឋាភិបាល ប្រទេសនេះ បាន ចេញសេច ក្តីប្រកាសស្របច្បាប់ រួមជាមួយនឹង លិខិត ប្រឆាំងទៅនឹង ម្ចាស់នាវា ពីរគ្រឿងបង្កហេតុខាងលើនេះ ។

ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ប្រេងបានធ្លាយចេញ និង ហូរកាត់លើផ្ទៃទឹក ប្រមាណជាង ៤០ គ.ម តាមបណ្តោយទន្លេ Sela ផ្ទាល់តែ ម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី