ព័ត៌មានវីដេអូ៖ ក្នុងបណ្ដាញគេហទំព័រកម្សាន្ដ ព័ត៌មាន យូធូប បានលេចចេញផ្ទាំងវីដេអូ ខ្លីមួយធ្វើឲ្យមានការងឿងឆ្ងល់ដល់ប្រិយមិត្ដជាខ្លាំង លើការបង្ហាញអត្ថន័យរបស់វីដេអូនោះ។ ជាពិសេស សកម្មភាពរបស់ក្រុមប៉ូលីស ចាត់វិធានការយ៉ាងរឹងមាំ ប្រើការគំរាមកំហែង បំបែកក្រុមប្រជាពលរដ្ឋ ទាំងនោះ ដោយមិនដឹងមូលហេតុទាល់តែសោះ ។ ដើម្បីកាន់តែជ្រាបច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា តើមានអ្វីកើតឡើងខ្លះចំពោះ ក្រុមមនុស្សទាំងអស់នោះ ?

<object width="500" height="350" data="http://www.youtube.com/v/jDHuQ8pylmA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/jDHuQ8pylmA&rel=1" /></object>

ព្រឹតិ្ដការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្រោមរូបភាពក្នុងទម្រង់បាតុកម្ម អំពើល្មើសច្បាប់ផ្សេងៗដែលធ្វើឲ្យមានការភ័យខ្លាចដល់ ក្រុមមន្ដ្រីប៉ូលីស រហូតបង្កឲ្យមានការចុះអន្ដរាគមន៍យ៉ាងក្ដៅ ដោយប្រើប្រាស់ឧបករណ៍រារាំងផ្សេងៗ ដូចជា ឧស្ម័នផ្សែងបង្ករឲ្យមានការឈ្លក់ និង ហៀរទឹកភ្នែក ។

ព្រឹត្ដិការណ៍ដែលកើតមានឡើង គឺស្ថិតក្នុងទីក្រុង Columbus នៃរដ្ឋ Ohio ប្រទេសសហរដ្ឋអាមេរិក ក្នុងគោលបំណងអបអរសាទរដល់ជ័យជំនះក្រុមកីឡាបាល់ទាត់ ក្នុងការប្រកួត Champoin ប្រចាំរដ្ឋនោះទាំងមូល គឺមិនមែនជាសកម្មភាពប្រឆាំងអ្វីនោះឡើយ ។

យោងតាមសម្ដីលោក Jeremy Sigler ប្រជាជនស្ថិតក្នុងកន្លែងកើតហេតុបានឲ្យដឹងថា តាមពិតសកម្មភាពនេះ មិនអ្វីគួរឲ្យព្រួយបារម្មណ៍ ប៉ះពាល់ខូចខាតអ្វីនោះទេ ពួកគេគ្រាន់តែបង្ហាញពីភាពចាប់អារម្មណ៍ ទៅលើការទទួលបានជ័យជំនះលើការប្រកួតបាល់ទាត់នោះ ។ ប៉ុន្ដែគ្មានការប្រើអំពើហិង្សាឬធ្វើទារុណកម្មអ្វីឡើយ ។

ស្របនិងការបង្ហោះឡើងនូវ វីដេអូខ្លីមួយនេះ ក៏មានអនុសាសន៍ជាច្រើនបានផុសខ្លួនខណៈពេលស្របជាមួយគ្នា ដោយមានការវាយតម្លៃនិងថ្កោលទោសដល់ប៉ូលីស របស់សហរដ្ឋអាមេរិក ទៅលើសកម្មភាព នៃការរក្សាសណ្ដាប់ធ្នាប់សង្គម ខ្វះការពិចារណាគិតគូរឲ្យបានច្បាស់។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីសកម្មភាព ប្រជាពលរដ្ឋ មិនមានការរបួសអ្វីទេ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប