ព័ត៌មានអន្តរជាតិ ៖ ប្រធានភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្ម គ្រឿងញៀន ឥណ្ឌូនេស៊ី លើកសំណើស្តីពី លទ្ធភាពក្នុងការសង់ពន្ធនាគារ លើដីកោះ ហ៊ុមព័ន្ធដោយសត្វក្រពើកំណាចខណៈគុកនោះផ្ទាល់ គឺជាកន្លែងឃុំខ្លួនជនជាប់ចោទនៃឧក្រិដ្ឋកម្មគ្រឿងញៀនដែលត្រូវបានកាត់ទោសប្រហារជីវិតជា បន្តបន្ទាប់ ។

លោក Budi Waseso ប្រធាន ភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្ម គ្រឿងញៀន ឥណ្ឌូនេស៊ី នោះ ឲ្យដឹងថា ការការពារ គុក ដោយមានការហ៊ុមព័ន្ធ ពីសំណាក់សត្វក្រពើ វាប្រសើរជាង ការការពារដោយឆ្មាំ គុក ពីព្រោះថា សត្វក្រពើទាំងនោះ វាមិនចេះពុករលួយ ឬស៊ីសំនូកនោះទេ ។ លោក បន្តអោយ ដឹងថា លោកនឹងធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗពីគ្នា លើដីកោះ ឥណ្ឌូនេស៊ី ដើម្បីស្វែងរកពូជ សត្វក្រពើដ៏សាហាវ ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសដីកោះ ដែលមានច្បាប់កាត់ទោស ឧក្រិដ្ឋជនគ្រឿងញៀន តឹងរឹងបំផុតលើពិភពលោក ខណៈច្បាប់កាត់ទោសប្រហារជីវិតអ្នកទោសគ្រឿង ញៀន ត្រូវបាន ផ្អាករយៈពេល ៤ ឆ្នាំ កន្លងមកនេះ នៅឆ្នាំ ២០១៣ ។ សារព័ត៌មានក្នុង ស្រុក Tempo ដកស្រង់ សម្តីលោក Waseso អោយដឹងថា ៖ ពួកយើងនឹងដាក់ពង្រាយ សត្វក្រពើអោយបានច្រើនលើស លប់តាមតែអាចធ្វើទៅបាន។ លោក Waseso បញ្ជាក់ក្តែងៗ និងច្បាស់ៗអោយ ដឹងថា អ្នកទាំង អស់គ្នាពិតជាមិនអាចស៊ីសំនូក ជាមួយនឹង សត្វ ក្រពើបាននោះទេ ជាពិសេស មិន អាចបញ្ជុះ បញ្ជូលពួកវា អនុញ្ញាតអោយទណ្ឌិត រត់គេចខ្លួនបាននោះទេ ។

សារព័ត៌មាន AFP ចុះផ្សាយអោយដឹងថា ផែនការមួយនេះ ស្ថិតនៅក្នុង ជំហានដំបូងនៅឡើយ ទេ ខណៈទីតាំងជាក់លាក់ ក៏ដូចជា កាលបរិច្ឆេទ នៃការបើកដំណើរការ គុកដីកោះ ច្បាស់លាស់ ពុំទាន់សម្រេចដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA និង BBC