(លីប៊ី)៖ នាយករដ្ឋមន្រ្តី នៃប្រទេសលីប៊ី បានឲ្យដឹងថា ករណីក្រុមចោរប្លន់យន្តហោះនៅប្រទេសលីប៊ី ចំណាប់ខ្មាំងជាអ្នកដំណើរ និងសហសេវិកទាំងអស់នៅលើយន្តហោះត្រូវបានរំដោះ ចំណែកក្រុមចោរត្រូវប៉ូលិសចាប់ឃុំឃាំង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

សូមជំរាបថា ករណីយន្តហោះមួយគ្រឿងចេញដំណើរពីលីប៊ី ដឹកអ្នកដំណើរចំនួន ១១៨នាក់ ត្រូវបានចោរប្លន់ទាំងកម្រោល នឹងបង្ខំទៅធ្វើការចុះចតនៅប្រទេសដីកោះម៉ាល់តា ក្បែរប្រទេសអ៊ីតាលី។ យន្តហោះខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Afriqiyah ប្រភេទ Airbus A320។

កាសែតល្បីមួយរបស់បារាំង ដែលតែងតែតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍វិវឌ្ឍន៍នានានៅលីប៊ី មានឈ្មោះ Le figaro បានចេញផ្សាយថា យន្តហោះលីប៊ីដែលត្រូវបានចោរប្លន់នោះ ទំនងជាត្រូវបានប្រព្រឹត្តដោយក្រុមចោរ ដែលជាអ្នកស្មោះស្ម័គ្រនឹងអតីតមេដឹកនាំលីប៊ីលោក មួអាម៉ា ហ្គាដាហ្វី (Muama Gaddafi) ហើយយន្តហោះនោះមានគោលដៅពីទីក្រុង Sebha ទៅកាន់ទីក្រុងទ្រីប៉ូលី ជាជើងហោះហើរក្នុងស្រុក។ នេះបើតាមសារព័ត៌មាន ចេញផ្សាយនៅយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីរដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់តា ដែលជាទីយន្តហោះត្រូវបានបចោរប្លន់ទៅធ្វើការចុះចតនៅទីនោះ បានប្រាប់សារព័ត៌មានខាងលើឱ្យដឹងទៀតថា ចោរទំនងជាបានយកអ្នកដំណើរនិងសហសេវិកទាំងអស់ ធ្វើជាចំណាប់ខ្មាំង ហើយបានដាក់លក្ខខណ្ឌថា ប្រសិនបើព្រមធ្វើតាមអ្វីដែលពួកគេចង់បាន នោះចោរនឹងធ្វើការដោះលែងអ្នកដំណើរនៅលើយន្តហោះទាំងអស់នោះវិញ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាពួកគេចង់បានអ្វីឱ្យប្រាកដឡើយ៕

<object width="480" height="380" data="http://www.youtube.com/v/xtMHbu6z6P8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xtMHbu6z6P8&rel=1" /></object>