CamNews

ប្រទះឃើញ គ្រោងឆ្អឹង មនុស្សនៅក្នុង គំនរផេះផង់

ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋរស់នៅ តាមបណ្តោយ ផ្លូវវេងស្រេង បាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង នា វេលាម៉ោង ១២ និង៥០នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ បន្ទាប់ពីប្រទះឃើញគ្រោង ឆ្អឹងមនុស្សនៅ ក្នុងគំនរផេះផង់ ក្នុងដីឡូត៍របស់ក្រុមហ៊ុនចិន មួយកន្លែង ក្បែរបុរីសន្តិភាព១ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

សមត្ថកិច្ចចុះទៅពិនិត្យកន្លែងប្រទះឃើញគ្រោងជើង បានថ្លែងថា គ្រោងឆ្អឹងមនុស្ស ដែលនៅតែឆ្អឹង ដងខ្លួន និងលលាដ៍ក្បាលនេះ គឺសល់ពីការ ឆាបឆេះ។

ទោះបីជាយ៉ាងណាសមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានយ៉ាងណានៅឡើយទេ ទាំងអត្តសញ្ញាណជន រងគ្រោះ និង រឿងហេតុខាងលើ។ តែបានដាក់ការសង្ស័យថា ជនរងគ្រោះអាចជាជនអានាថា ព្រោះ នៅជុំវិញកន្លែងកើតហេតុ គេសង្កេតឃើញមានភួយ ខ្នើយ និងកន្ទេលផងដែរ។

តាមប្រភព ចុងក្រោយបានឲ្យដឹងថា សាកសពឈ្មោះ ង៉ោ ប្រុស ក្មេងអាថា ហិតកាវ ភាគច្រើនដេក តាមចិញ្ចើមផ្លូវ បើតាមចំលើយក្មេងៗ ដែលចាំខោប៉ារ៉ា។ នេះបើយោងតាមលោក យឹម សារ៉ាន់ អធិ ការនគរបាល ខណ្ឌពោធិ៍សែនជ័យ ។

លោកអធិការនគរបាល បានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញរបស់លោក និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានហៅក្មេងៗ ទៅសាកសួរអំពីបញ្ហានេះ រកមូលហេតុឲ្យឃើញថា ជនរងគ្រោះស្លាប់ដោយសារ អំពើអត្តឃាត ឫឃាតកម្ម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល