ជាធម្មតាអ្នកប្រើប្រាស់ Facbook ទូទៅតែងតែប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់នៅលើគេហទំព័រ
មួយនេះដើម្បីធ្វើការ Upload រូបភាពមួយចំនួនរបស់ខ្លួន។ ប៉ុន្តែការ Upload រូបភាពតាមកម្មវិធីនោះ
ហាក់ដូចជាមានល្បឿនយឺតយ៉ាវបំផុត ដែលធ្វើអោយយើងចំណាយពេលវេលាច្រើន និងជូនកាលគឺ
ធ្វើអោយកើតមានអារម្មណ៍ធុញទ្រាន់និងលែងចង់ធ្វើការ Upload ទៀតផង។ ដូច្នេះដើម្បីចៀសវាង
ពីបញ្ហាទាំងអស់នេះ នោះកម្មវិធី PixUploader នឹងអាចជួយដល់ប្រិយមិត្តបាន។ កម្មវិធីនេះនឹងធ្វើការ
ប្រុងប្រៀបដោយស្វ័យប្រវត្តិក្នុងការ Upload នូវរូបភាពទាំងឡាយដែលប្រិយមត្តិទើបតែបានថតថ្មីៗ
រឺមានរក្សាទុកនៅក្នុង"បណ្ណាល័យ" របស់ iOS នៅពេលដែលបើកដំណើរការកម្មវិធី PixUploader នេះ
ឡើង។ ប្រិយមិត្តគ្រាន់តែចុចលើប៊ូតុង Upload នោះរូបភាពនឹងចាប់ផ្តើម Upload ចូលទៅក្នុងគេហ
ទំព័រ Facebook ភា្លមៗ គឺមិនមែននៅអង្គុយចុចតាមដំណាក់កាលនីមួយៗដូចកម្មវិធីស្រាប់នៅលើ
ទំព័រនោះឡើយ។ ប្រិយមិត្តក៏អាចធ្វើការរៀបចំនូវរូបភាពរបស់ខ្លួនផងដែរមុននឹងធ្វើការបង្ហោះឡើង
នោះដូចជាការបន្ថែម រឺដករូបភាពដែលមិនចង់បង្ហោះ និងជ្រើសរើសអាល់ប៊ុមសំរាប់រូបភាពជាដើម។

PixUploader មានពីរកំណែ គឺកំណែគិតថ្លៃ និងឥតគិតថ្លៃ។ កំណែឥតគិតថ្លៃគឺអនុញ្ញាតអោយយើង
អាចបង្ហោះរូបភាពបានត្រឹមតែ ៤ រូបភាពប៉ុណ្ណោះក្នុងមួយលើកៗ ចំណែកកំណែគិតថ្លែគឺអាចបង្ហោះ
បានចំនួន ៨ រូបភាពក្នុងមួយលើកនិងមានជំរើសជាច្រើនទៀតសំរាប់កំណែគិតថ្លៃនេះ។ ប្រិយមិត្ត
អាចទាញយកនូវកម្មវិធីដែលមានផ្តល់ជូនខាងក្រោមនេះ៖
PixUploader Lite (ឥតគិតថ្លៃ)
PixUploader (តំលៃ ០,៩៩ ដុល្លាអាមេរិក)

ប្រភព៖ iphonelife
ដោយ៖ រស្មី