(អាមេរិក)៖ យោងតាមទស្សនាវដ្តីសុខភាព នឹងសម្រស់របស់អាមេរិកបានឲ្យដឹងថា មុន ជាបញ្ហាមួយដែលមនុស្សគ្រប់រូប មិនចង់ឲ្យកើតឡើងនៅលើផ្ទៃមុខ ព្រោះអាចបណ្តាលឲ្យមានស្នាម។ ដោយឡែក ដើម្បីកម្ចាត់មុន អ្នកគួរសាកល្បងវិធីដូចខាងក្រោម៖

ទឹកកកៈ
យកទឹកកក រុំដោយក្រណាត់ ស្អំក្បាលមុនប្រមាណ ២០ ទៅ ៣០ វិនាទី ធ្វើបែបនេះដដែល១ថ្ងៃ ២ទៅ៣ដង ដើម្បីកាត់បន្ថយការហើមរបស់មុន ព្រោះទឹកកកធ្វើឲ្យរន្ធរោម ត្រជាក់ និងបណ្តេញខ្លាញ់ព្រមទាំងសារធាតុកខ្វក់ ចេញមកយ៉ាងងាយ។
ក្រូចឆ្មារៈ
ប្រើទឹកក្រូចឆ្មាស្រស់លាបលើមុន មុនពេលចូលគេង និងទុកឲ្យស្ងួត ក្នុងពេលព្រឹក មុននឹងចាប់ផ្តើមស្រកបន្តិចម្តងៗ។ វិធីនេះប្រើជាមួយមុនបរិវេណថ្ងាស ឬច្រមុះ។

ផលិតផលព្យាបាលមុនៈ
មានសារធាតុចម្បងគឺ Benzyl Peroride និង Salicylic តែពេលប្រើថ្នាំបន្តក់មុន កុំប្រើក្នុងបរិវេណច្រើនពេក។

បញ្ឈប់ទទួលទានរបស់ផ្អែម ពេលកើតមុនៈ
ចៀសវាងរបស់ផ្អែមៗ ក្នុងចន្លោះពេលកើតមុន ជ្រើសអាហារដែលមានវីតាមីន A និង C រួមទាំងត្រូវទទួលទានទឹក ឲ្យបានច្រើន។

វិធីដើម្បីកម្ចាត់មុនក្បាលសៈ
- ប្រើក្រូចឆ្មា ដុសលើស្បែកមុខ ១សប្តាហ៍ ២ដង។
- ឆ្ពុងផ្ទៃមុខ ជាមួយចំហាយទឹកក្តៅ ប្រមាណ១០នាទី ដើម្បីសម្អាតរន្ធរោម។
- យកសាច់ដំឡូងបារាំង លាបលើក្បាលមុន។
- លាយអំបិលបន្តិច ជាមួយទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ និងទឹកដោះគោឆៅ ៥០ មីលីលីត្រ ហើយមកលាបនៅលើផ្ទៃមុខ៕

ប្រភព ៖ ខ្មែរថកឃីង