(កំពត)៖ ជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំភ្លើង AK បានចូលប្លន់ និងចាប់ចងម្ចាស់ផ្ទះដែលជាអ្នករកសីុលក់ផ្លែឈើ ស្ថិតនៅភូមិទួល ឃុំល្បើក ស្រុកឈូក ពោលនៅក្បែរផ្លូវលេខ៤១ ដោយយកទ្រព្យសម្បត្តិអស់មួយចំនួន មុនពេលពួកវារត់គេចខ្លួនបាត់ នៅយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «ជនល្មើស៣នាក់ AK ១ដើម ជិះម៉ូតូ១គ្រឿង ទុកឃ្លាតពីផ្ទះជនរងគ្រោះប្រហែល៣០ម៉ែត្រ រួចហើយដើរចូលចងម្ចាស់ផ្ទះ ទុយ ឆេងហ៊ីម ភេទប្រុសអាយុ៥៨ឆ្នាំ និងឈ្មោះលន សារុំ ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅភូមិកើតហេតុខាងលើហើយជនរងគ្រោះ លន សារុំ ជាអ្នកជិតខាងមកលេងផ្ទះទុយ ឆេងហ៊ីម»។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយចាប់ចងផ្ទះរួចក្រុមចោរបាន យកម៉ូតូវ៉េវ ពណ៌ខ្មៅ ស៊េរី2007 ផ្លាកលេខ ព្រះសីហនុ 1I-0057 (ម៉ូតូរបស់ លនសារុំ) និងម្ចាស់ផ្ទះអស់ទូរស័ពដៃ ១គ្រឿង និងលុយប្រហែលជិត២០ម៉ឺនរៀល។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលស្រុកឈូក បានចេញអម្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែមិនបានលទ្ធផលទេ។ បើតាមសមត្ថកិច្ច ក្រោយពីចោរចេញ ម្ចាស់ផ្ទះយកចំណងត្រដុសនឹងគ្រែ របូតវិញ រួចជួយស្រាយអ្នកដែលមកអង្គុយលេង ហើយស្ថានភាពនៃការលក់ដូរគឺតិចតួចណាស់ រីឯម៉ូតូក៏មានសាំងតិចតួច តែយ៉ាងណាក៏នោះ កម្លាំងសមត្ថកិច្ច បាននឹងបន្តធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី