ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក ទើបតែរកឃើញភ័ស្ដុតាងបង្ហាញថា ការផ្ទុះផែនដីគឺជារឿងមិនអាច
គេចផុតបាន។ មនុស្ស សត្វ និងអ្វីៗទាំងអស់ នឹងត្រូវផុតពូជ។

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Vanderbilt អាមេរិក បានរកឃើញរូបមន្តថ្មិមួយ ស្ដី
អំពីថាមពលនៃធាតុរាវ ដែលមកស្រាយអំពីការរីកធំរបស់ផែនដីដោយមិនបាច់មានថាមពល
ងងឹត។ រូបមន្តនេះ បានជួយឱ្យអ្នកវិទ្យាសាស្ដ្រគន់គូរ និងរកឃើញលទ្ធផលដ៏គួរឱ្យភ័យខ្លាច
មួយ នោះគឺការផ្ទុះផែនដីដែលមិនអាចជៀសរួច។

យោងតាមទ្រឹស្ដីថ្មីនេះ គេដឹងថា ប្រហែល ២២ពាន់លានឆ្នាំទៀត ផែនដីនឹងផ្ទុះបែកដោយសារ
គ្រោះធម្មជាតិ "ប្រេះផែនដី"។ មុននឹងផ្ទុះផែនដីត្រូវឆ្លងកាត់ដំណាក់កាលរីកធំនៃស្ដូលខាងក្នុង
របស់វា ហើយចុងក្រោយ វានឹងបែកចេញពីគ្នាជាបំណែក។ ក្នុងទ្រឹស្ដីនេះ អ្វីដែលត្រូវបានគេ
យកចិត្តទុកដាក់ជាងគេ នោះគឺជាតិរំអិលរបស់ផែនដី។

Robert Scherrer អ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Vanderbilt ថ្លែងថា "ក្នុងទ្រីស្ដីមុនៗ
ហេតុការ Big Rip គឺជារឿងមិនអាចកើតឡើង ប៉ុន្តែ ក្នុងទ្រឹស្ដី ក៏ដ៏ជារូបមន្តថ្មីមួយនេះ កម្រិតនៃ
ជាតិរំអិល នឹងនាំផែនដីទៅរកចំនុចចុងក្រោយនៃគ្រោះផុតពូជ"។

២២ពាន់លានឆ្នាំទៀត ផែនដីនឹងផ្ទុះជាបំណែក

សូមរំលឹកថា មុននេះ ក៏ធ្លាប់មានទ្រឹស្ដីជាច្រើនស្ដីអំពីគ្រោះផុតពូជរបស់ផែនដី ដូចជា Red
Giant និង Big Freeze ជាដើម ប៉ុន្តែទាំងនេះសុទ្ធតែផ្ដោតទៅលើតែការស្លាប់ដោយសារ
សីតុណ្ហភាព៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IBTimes