CamNews

ក្រុមហ៊ុន Lexus ច្រានចោល នូវការភ័យខ្លាចលើ​គុណភាពរថយន្ដ ដែលផលិតក្នុងប្រទេសចិន

យានយន្ដ៖ ក្នុងកំលុងពេលដែល មានការកើនឡើងនូវចំនួនក្រុមហ៊ុនផលិតរថយន្ដជាច្រើន បានចូលខ្លួន​បោះទុនក្នុងប្រទេសចិនរយៈពេលយ៉ាងយូ ដូចជាក្រុមហ៊ុន Volvo កំពុងតែនាំចេញរថយន្ដផលិតពីប្រទេស​​​ចិនទៅកាន់សហរដ្ឋអាមេរិក ចំណែកក្រុមហ៊ុន Lexus វិញ នៅតែរក្សាបាននូវគម្រោងផ្លាស់ប្ដូរ និង សប្បាយ​ចិត្ដជាខ្លាំងសម្រាប់គម្រោងមួយនេះ ដោយអាចរាប់ចាប់ចូលជាទសវត្សរ៍ ។

អគ្គនាយកប្រត្ដបត្ដិជាន់ខ្ពស់របស់ក្រុមហ៊ុន Lexus លោក Takashi Yamamoto បានថ្លែងដោយផ្ទាល់ថា មានកម្រិតនៃហានិភ័យខ្ពស់ សម្រាប់ក្រុមហ៊ុន ដែលផលិតរថយន្ដនៅក្នុងប្រទេសចិន ប៉ុន្ដែក្រុមហ៊ុនបាន​ខិត​ខំប្រែងបន្ដការពង្រឹង គុណភាពផលិតផល ដើម្បីឲ្យមានការទទួលស្គាល់ឲ្យបានច្រើន ជាមួយនឹង​គោល​ជំហររបស់អតិថិជនទាំងស្រុង។ ពេលដែលផលិតផល សម្រេចបាននូវគុណភាព នឹងទទួលស្គាល់ដោយទំលំទូលាយ ពេលនេាះទើបជារឿងមួយជោគជ័យ ហើយអាចនឹងបន្ដគម្រោងរាប់ជាទសវត្សរ៍ទៀត ផងសម្រាប់​​ក្រុមហ៊ុន។

ក្រុមហ៊ុន Lexus ថ្មីៗបានខិតខំប្រឹងប្រែង បង្កើនការផលិតរថយន្ដនៅក្នុងប្រទេសជប៉ុន បើទោះបីជាគម្រោងនៅប្រទេស Canada បានដំណើរការច្រើនឆ្នាំទៅលើ ប្រភេទរថយន្ដ RX Crossover ហើយមួយខែចុងក្រោយ សម្រេចលើគម្រោងផលិត ម៉ូដែល ES Sedan នៅអាមេរិកក៏ដោយ។

ក្រុមហ៊ុន Lexus បានបង្កើតរោងចក្រក្នុងប្រទេសចិន មិនជាយូរនោះទេ មកទល់ពេលនេះ ប៉ុន្ដែភាពល្បីល្បាញ​នៃផលិតផល ក៏មិនអន់នោះដែរ ហើយបញ្ហាបើយោងតាមការសង្កេត កន្លងទៅចំពោះ អ្នកប្រើប្រាស់ផលិតផល បើគិតជាមធ្យមប្រៀធៀប ទៅផលិតផលក្នុងប្រទេសអាមេរិក ក៏មិនលើសគ្នាដែរ​ ព្រោះ​ថា បច្ចេកវិទ្យានៃការផលិតក្នុងប្រទេសចិន គឺយកគំរូរពីប្រភពដើម ដូច្នេះគុណភាពក៏មិនអន់ដែរ។

ដោយ៖ អឿ អ៊ុយ

ប្រភព ៖ motorauthority