ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ក្យូដូ ប្រទេសជប៉ុន ចុះផ្សាយអោយដឹងថា ព្រឹកថ្ងៃច័ន្ទនេះ មាន ករណីបំផ្ទុះ នៅទីសក្ការបូជា Yasukuni នាទីក្រុង តូក្យូ ដែលបានបណ្តាលអោយ ពិដាន ក៏ដូចជា ជញ្ជាំងបន្ទប់ទឹកសាធារណៈនៅក្បែរ ច្រកចេញចូលទីសក្ការបូជាភាគខាងត្បូង រងនូវការខូចខាត យ៉ាងដំណំ ។

សារព័ត៌មានដដែល អោយ ដឹងថា ពុំមានជនណាម្នាក់ ទទួលរងរបួសធ្ងន់ឬស្រាលនោះទេប៉ុន្តែ ក្រុម ការងារប្រទេសជប៉ុន ដែលទទួលបន្ទុកខាងសព្វាវុធមិនទាន់ផ្ទុះនោះ ត្រូវបានដាក់ ពង្រាយ នៅទី តាំងកើតហេតុ ដើម្បីឆ្លើយតបទៅនឹង វត្តុតាងស្ថិតនៅក្នុងមន្ទិលសង្ស័យមួយ ដែលថាអាច នឹងផ្ទុះ ឡើង។

ទូរទស្សន៍ក្នុងស្រុក NHK ប្រទេសជប៉ុន ចេញផ្សាយអោយដឹងថា ពិដានក៏ដូចជញ្ជាំងបន្ទប់ទឹកសា ធារណដែលមានវត្តមាននៅក្បែរនោះ រងនូវ ការ ខូចខាត ទ្រង់ទ្រាយធំ។ គួររំឮកថា ទីសក្ការបូជា Yasukuni គឺជាស្តូបគោរព វិញ្ញាណក្ខន្ធ ដល់ បុព្វបុរស ជប៉ុនចំនួន ២,៤លាននាក់ បានពលី ក្នុង ឧក្រិដ្ឋកម្មសង្គ្រាមកាលពីយូរលង់ មកហើយនោះ ទោះជាយ៉ាងណា ក៏ដោយចុះ ភ្លាមៗ ទី សក្ការ បូជា Yasukuni ពុំទាន់អាចទាក់ទងបាននៅឡើយទេ ដើម្បីស្រាយបំភ្លឺការវាយប្រហារ បំផ្ទុះ ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃច័ន្ទ ទីសក្ការបូជា Yasukuni ប្រារព្ធកម្មវិធីបុណ្យ The Niinamesai Festival of First Fruits អំឡុងថ្ងៃបុណ្យជាតិ Labor Thanksgiving ខណៈ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ ស្ថិតក្រោមលក្ខខ័ណ្ឌរក្សាសុខសុវត្ថិភាព ទីសក្ការ ខាងលើ ផ្អាក ទទួលចូលទស្សនា ពីសំណាក់ ក្រុមកុមារតូចៗជាបណ្តោះអាសន្ន ។ ពាក់ព័ន្ធនឹងការ បំផ្ទុះលើកនេះ ក្រុមការងារពាក់ព័ន្ធកំពុងតែ បន្តការស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ reuters