(កំពត)៖ កូនអកត្តញូ វាយឪពុកបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអណ្ដូងជីមឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីបង្កឡើងដោយឈ្មោះ ដន់ វណ្ណរី អាយុ១៧ឆ្នាំ បានយកដងពូថៅ និងដងកាំបិតផ្គាក់ វាយទៅលើឪពុករបស់ខ្លួន ឈ្មោះ វ៉ែន ហ៊ូន អាយុ៥២ឆ្នាំ បណ្ដាលឲ្យបាក់ដៃទាំងពីរ។ មន្ដ្រីដដែល បញ្ជាក់ថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដោយឡែកជនល្មើស ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី