សុភាពនារីទាំងឡាយដែលមានក្បាលពោះ បណ្តាលមកពីការមិនបានទទួលទានត្រឹម
ត្រូវតាមក្បួនខ្នាត ហើយមានទំលាប់ប្រចាំថ្ងៃមិនសូវល្អក៏ថាបាន។ ខាងក្រោមនេះជា
វិធីជួយអោយសុភាពនារីមានក្បាលពោះរាបស្មើល្អ។
-ផឹកទឹកអោយបានច្រើន៖ ព្រោះទឹកវាអាចជួយរំលាយសូដ្យូមចំណែកណាដែលលើស
បាន ហើយទឹកក៏អាចជួយកាត់បន្ថយអាការៈហើមពោះ ឆ្អល់ពោះ បានទៀតផង។
-បរិភោគអាហារអោយយឺតៗ ៖ ត្រូវទំពារអោយម៉ដ្ឋដើម្បីអោយបាក់តេរីក្នុងក្រពះមាន
ពេលរំលាយ កាន់តែច្រើនឡើង ដើម្បីកុំអោយកើតជាតិឧស្ម័នក្នុងក្រពះអាហារ។
-ទុកកែវអំបិលអោយឆ្ងាយ៖ ឬបរិភោគអំបិលអោយតិចបំផុត អាចប្តូរជាគ្រឿងទេស
ជំនួសវិញក៏បាន។
-បន្ថែមជាតិសរសៃទៅអោយរាងកាយ៖ ត្រូវបរិភោគផ្លែឈើអោយបានច្រើន ព្រោះវាអាច
ជួយកាត់បន្ថយអាការៈហើមពោះ ឆ្អល់ពោះបាន។
-រក្សាសុខភាពពោះវៀន៖ គួរទទួលទានទឹកដោះគោជូរអោយបានជាប្រចាំ ដើម្បីកំចាត់
បាក់តេរីដែលមិនមានប្រយោជន៍អោយចេញពីរាងកាយ ព្រោះបាក់តេរីទាំងអស់នេះជា
មូលហេតុនាំអោយហើមពោះ។
-ម៉ាស្សាខ្លួនដោយប្រេងក្រអូបឆួល៖ ការម៉ាស្សាប្រេងនេះ វាអាចជួយកាត់បន្ថយអាការៈ
ហើមពោះ តឹងពោះបានយ៉ាងប្រសើរ។ ប្រេងដែលណែនាំនេះគឺ ប្រេងបេស៊ីល ប្រេង
បឺខាម៉ត់ ឬប្រេងខាម៉ូម៉ាយរ៍ ដោយត្រូវរឹតម៉ាស្សាទៅតាមទិសនៃទ្រនិចនាឡិកា ៕
(ប្រភពពីខ្មែរមេឌា)