ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស មកពីភាគខាង ជើងឆៀង ខាង កើតប្រទេសចិន ពោល មកពីទីក្រុង Shenyang បានបាញ់ាសម្លាប់បុរស ៣ នាក់ ដៃ ប្រដាប់ ដោយកាំបិទ ខណៈក្រុមមន្រ្តីប៉ូលីស បាន ហៅក្រុមឧក្រិដ្ឋជនទាំងនេះថា ជាក្រុមភារវករ មកពីតំបន់ Xinjiang ។

ប្រភពដដែល បន្តអោយដឹងថា ស្រ្តីម្នាក់ បានរងរបួសដូចគ្នាដែរ ពីការវាយឆ្មក់ដែលចេញប្រតិបត្តិ ការនៅរសៀលថ្ងៃច័ន្ទ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ខេត្ត Xinjiang ប្រទេសចិន គឺជា ទីប្រជុំសំបូរទៅដោយ ជនជាតិដើមភាគតិច ម៉ូស្លឹម Uighur តែងតែមាន ការប៉ះទង្គិចជាញឹកញ៉ាប់ ជាមួយនឹងការវាយប្រហារ សាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ខណៈប៉ូលីសបាន កំណត់បញ្ហាប្រឈមទាំងនេះថា ជាភារវកម្ម តួយ៉ាង ការប៉ះទង្គិច រសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ គឺ មួយក្នុងចំណោមការប៉ះទង្គិច ខាងក្រៅតំបន់ Xinjiang ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី