(កណ្តាល)៖ បុរសត្រូវជាឱពុក និងកូន២នាក់ បានស្លាប់ភ្លាមៗ ក្រោយ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុក នៅលើ ស្ពានអ្នកលឿង ក្នុងស្រុកលើកដែក ខេត្តកណ្តាល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មានរថយន្ត ស៊េរីទំនើបពណ៌ខ្មៅម៉ាក Avanza បានបើកទៅបុក ម៉ូតូម៉ាកDream 016 មួយគ្រឿងបណ្តាលឲ្យបុរសត្រូវជាឱពុក និងកូន២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈគ្រោះថ្នាក់ចរាចរណ៍នោះ សពកូនក្មេងម្នាក់ បានផ្លោងទៅលើដំបូងរថយន្តកុងទ័រណឺមួយគ្រឿង ដែលកំពុងតែបើកបរឆ្លង កាត់លើស្ពាន អ្នកលឿងនោះផងដែរ។

នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបង្កហេតុនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី