តារាថៃ ៖ ស្គាល់ទេតារាសម្តែងរូបសង្ហាវ័យ ២៤ ឆ្នាំ លោក Nadech Kugimiya? តារាសម្តែងម្នាក់នេះត្រូវបានមហាជន និងអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសដឹងថា គឺជាសង្សាររបស់នាង Yaya ដែលមានអាជីពជាតារាសម្តែងដូចគ្នាដែរ ។

នាង Yaya និង Nadech គឺជាគូសង្សារដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងជាគូស្នេហ៍ដែលស្រលាញ់គ្នាជាយូរណាស់មកហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកទាំង ២ តែងតែត្រូវបានអ្នកដឹកនាំរឿង ជ្រើសរើសជាតួឯកប្រុសនិងតួឯកស្រី ហើយជារឿយៗ នាង Yaya និង Nadech ក៏បានសម្តែងរឿងរួមគ្នាផងដែរ ព្រោះទាំងទស្សនិកជន និងអ្នកដឹកនាំរឿងក៏គិតដូចគ្នាស្ទើរតែទាំងអស់ថា អ្នកទាំង ២ គឺជាគូស្នេហ៍ដែលសាកសមទាំងក្នុងនិងក្រៅសាច់រឿង ។

ទទ្ទឹមនឹងនេះដែរ ប្រសិនបើយើងនិយាយអំពីបច្ចុប្បន្នវិញគឺថា លោក Nadech Kugimiya ពិតជាមានរូបរាងស្រស់សង្ហា ប៉ុន្តែប្រសិនបើយើងអំពីរូបថតកាលពីកុមារភាពរបស់លោក ពិតជាធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងផ្ទះសំណើចខ្លាំងមែនទែន ក្រោយពីទស្សនារូបថតរបស់ Nadech Kugimiya ។ ដោយយោងតាមរូបថតតាមរយៈគណនី Instagram ផ្ទាល់របស់លោក Nadech បានឲ្យដឹងថា លោកបានបង្ហោះរូបលោកកាលពីកុមារភាព ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតកាលពីកុមារភាពរបស់លោក Nadech Kugimiya នៅខាងក្រោមដោយក្តីរីករាយ ៕

-ចុចអាន ៖ សង្ហាកប់!! តារាល្បីលោក Nadech Kugimiya បញ្ចេញស្ទាយថ្មីទៅទិញកំភ្លើង ផ្អើលអស់អ្នកគាំទ្រ

-ចុចអាន ៖ គួរឲ្យច្រណែនណាស់!! ស្នេហារបស់ Nadech Kugimiya និង Yaya កាន់តែ Sweet ខ្លាំងទៅៗហើយ

ដោយ ៖ គន្ធា

ប្រភព ៖ IG