ជំងឺក្រពះ និងពោះវៀន ដូចជា អាការៈហើមពោះ រាគរុះ អាស៊ីដក្នុងក្រពះ និងអាការៈរមូលក្រពះ តែងកើតមានចំពោះស្រ្ដី ក្នុងអត្រា ៦ដង ច្រើនជាងបុរស។ ចូរកាត់បន្ថយអាការៈឈឺក្រពះ ដោយការកាត់បបន្ថយប្រភេទអាហារ ដែលបណ្ដាលឱ្យមានប្រតិកម្ម មិនគាប់ចិត្ដដូច្នេះ។ ប្រសិនបើអាការៈខាងលើកើតឡើង ចូរអ្នកព្យាយាមធ្វើឱ្យបានធូរស្រាល ដោយការទទួលទានប្រភេទអាហារ ដូចខាងក្រោមនេះ៖

១– ផ្លែប៉ោម

ផ្លែប៉ោមមិនត្រឹមតែសម្បូរជាតិសរសៃ Fiber ងាយរលាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសម្បូរដោយសារធាតុ Pectin និងអង់ហ្ស៊ីមដទៃទៀត ដែលជួយកិនកម្ទេចអាហារ និងបញ្ចេញចោលនូវកាកសំណល់អាហារ បង្កអាការៈក្ដៅក្រហាយក្នុងក្រពះ។ ប្រសិនបើអ្នកមានអាការៈ ក្ដៅក្រហល់ក្រហាយក្នុងក្រពះ ចូរទទួលទានផ្លែប៉ោមដុត មិនត្រូវទទួលទានទាំងឆៅនោះទេ។

២– ផ្លែល្ហុងទុំ

ផ្លែល្ហុងមានផ្ទុកនូវសារធាតុ papain ដែលជាអង់ហ្ស៊ីមរំលាយអាហារ បែបធម្មជាតិមួយប្រភេទ ជួយកិនកម្ទេចប្រភេទអាហារ ដែលអាចបណ្ដាលឱ្យមានអាការៈរលាកក្នុងក្រពះ ហើយផ្លែល្ហុងនេះទៀតសោតត្រូវបានចាស់ទុំ សម័យបុរាណប្រើប្រាស់ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ជំងឺឈឺក្រពះ អាការៈច្អុលចុងដង្ហើម និងជំងឺរាគ ។

៣– ផ្លែប៊ឺ

ផ្លែប៊ឺសម្បូរដោយសារធាតុប៉ូតាស្យូម ជាតិសរសៃ Fiber និងជាតិប្រេង មិនបង្កបញ្ហាដល់ក្រពះ ហើយសារធាតុទាំងអស់នេះ មានប្រសិទ្ធភាពសម្រួល ដល់ការរំលាយអាហារ និងកាត់បន្ថយអាការៈឈឺក្រពះ។ ចូរសាកល្បងដាក់វាពីរបីចំណិត ទៅក្នុងនំសាំងវិចរបស់អ្នក ដើម្បីទទួលទាន ជំនួសឱ្យការទទួលទានវាតែមួយមុខ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង