(អាមេរិក)៖ ស្ទើរតែមិនគួរឲ្យជឿថា ស្ត្រីអាយុ៣៧ឆ្នាំម្នាក់ គឺនាង Anna Alaburda រស់នៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ស្វែងរកការងារធ្វើអស់ រយៈពេល១០ឆ្នាំមកហើយ តែមិនបានសោះ ហើយនាងបានដាក់ពាក្យប្តឹង សាលាច្បាប់ដែលនាងធ្លាប់សិក្សាផងដែរ។

Anna បានបញ្ចប់ការសិក្សា ផ្នែកច្បាប់នៅឯសាលា Thomas Jefferson ដែលកន្លងមកសាលា ធ្លាប់លើកឡើងថា និស្សិត ប្រមាណ៨០% អាចស្វែងរកការងារធ្វើ ត្រឹមតែរយៈពេល៩ខែប៉ុណ្ណោះ ក្រោយពីបញ្ចប់ការសិក្សា ប៉ុន្តែអ្វីមិនដូចការគិត គឺ Anna មិនអាចរកការងារធ្វើ ពេញម៉ោងជាមេធាវីបានឡើយ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ។

កំឡុងពេលសិក្សា Anna បានទទួលប្រាក់កម្ចីប្រមាណ $150,000 យកមកបង់ថ្លៃរៀន ហើយនាងក៏ ធ្វើការងារក្រៅម៉ោង ដើម្បីរកប្រាក់មកសងគេវិញផងដែរ ហើយពេលនេះនិស្សិតបញ្ចប់ការសិក្សារូបនេះ ផ្ទុះកំហឹងនឹងសាលា ក៏បានដាក់ពាក្យប្តឹងដោយចោទថា សាលាចេញគោលការណ៍ បោកប្រាស់សិស្ស ប៉ុន្តែមិនដឹងថា តុលាការនឹងចាត់ការបណ្តឹង របស់នាងយ៉ាងណានោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី