រឿង Independence Day បានវិលត្រឡប់មកសារជាថ្មីជាមួយនឹងតួអង្គថ្មីៗ មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមពីតួអង្គដែលបានសំដែងកាលពីភាគទី១ផងដែរ ដែលជាចំនុចធ្វើឲ្យហ្វេនជាច្រើនទ្រាំមិនមើលរឿងមួយនេះមិនបាន។ រឿងនេះកាលពីភាគ១បានទទួលពានរង្វាន់ផ្នែកទស្សនិយភាព Best Visual Effects ក្នុងឆ្នាំ ១៩៩៧ ហើយរយៈពេល ២០ ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យានៃទស្សនិយភាពលើផ្ទាំងសំពត់ស រីកចំរើនយ៉ាងខ្លាំងដែលអនុញ្ញាតអោយទស្សនិកជនអាចរីករាយជាមួយការទស្សនាតាមរយៈបច្ចេកវិទ្យាដ៏អស្ចារ្យទៀតផង។

រឿងមួយទៀតដែលអ្នកទាំងអស់គ្នាគួរតែដឹងនោះគឺ រឿងនេះមានឈុតឆាកនៃការកម្ទេចអាគារល្បីៗក្នុងពិភពលោក ដោយសារការឈ្លានពានរបស់មនុស្សភពក្រៅ សូម្បីតែអាគារ PETRONAS Twin Towers ក្នុងប្រទេសម៉ាឡេស៊ី និងអាគារ Marina Bay របស់ សិង្ហបុរី ក៏ត្រូវបានកំទេចដែរ។ បើសិនជាទស្សនិកជនមើលឃ្លីបវីដេអូរបស់រឿង Independence Day: Resurgence ទស្សនិកជនប្រាកដជាបានឃើញឈុតឆាកជាច្រើនដូចជាពេលដែលតួអង្គ Jeff Goldblum និង Liam Hemsworth កំពុងបើកនាវាអាកាស គេចចេញពីបំនែកយន្តហោះដែលធ្លាក់ពីលើមេឃ ឫឈុតឆាកសង្គ្រាមរវាងមនុស្ស និងមនុស្សភពក្រៅ ដែលត្រូវចំណាយប្រាក់យ៉ាងច្រើន។

រឿង Independence Day: Resurgence ធានាថានឹងធ្វើឲ្យហ្វេនទាំងអស់គ្នាចំហរមាត់តាំងពីដើមរឿងរហូតដល់ចប់ភ្ញាក់ផ្អើលទៅនឹងយានយន្តដ៏ច្រើនសន្ធឹកសន្ធាប់និងការបាញ់ប្រហារដែលមិនចេះចប់រវាងមនុស្សនិងមនុស្សពិភពក្រៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺប្រទេសកម្ពុជាក៏បានចូលរួមជាចំណែកមួយក្នុងការអបអរសាទរការវិលត្រឡប់មកវិញរបស់រឿងមួយនេះបន្ទាប់ពីភាគទី១ កាលពី២០ឆ្នាំមុនផងដែរ។

Independence Day: Resurgence មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។

ចុចទីនេះដើម្បីទស្សនា trailer

<object width="480" height="380" data="http://www.youtube.com/v/BlX1b3gX8hU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/BlX1b3gX8hU&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ៕

ប្រភព ៖ Westec Media Limited