CamNews

រកឃើញ ត្បូងកណ្តៀងធំ បំផុតលើលោក តម្លៃថ្លៃខ្ទង់ ១៧៥ លានដុល្លារ ទំហំ ១៤០៤ ការ៉ាត់

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ រ៉ុករករតនសម្បត្តិ​  ត្បូងពេជ្រ ដែលគេអោយឈ្មោះថា ត្បូងវិទូ ឬ Gemologist នោះ ក្រុមការងាររបស់ពួកគេ ពីប្រទេស ស្រី លង្កា អះអាងអោយដឹងថាបាន រកឃើញត្បូងកណ្តៀង ធំបំផុតនៅលើសកលលោក ។

វិទ្យាស្ថានត្បូងវិទ្យា ពីទីក្រុង Colombo បញ្ជាក់អោយដឹងថា ត្បូងកណ្តៀង  ដ៏ ធំមួយនេះ មានទម្ងន់ ដល់ទៅ ១៤០៤,០៩ ការ៉ាត់ ខណៈជាត្បូងកណ្តៀងធំបំផុត មិនធ្លាប់ត្រូវបានរកឃើញ  កាលពីពេល កន្លងមក។ ត្បូងកណ្តៀងធំបំផុតលើលោកមួយនេះ​មានតម្លៃខ្ទង់ ១០០លានដុល្លារ  ប៉ុន្តែ ម្ចាស់ត្បូង កណ្តៀងធំមួយនេះ ប៉ាន់ប្រមាណអោយដឹងថា​ អាចនឹងមានតម្លៃថ្លៃដល់ទៅ ១៧៥ លានដុល្លារ នៅ ពិពណ៌ដាក់ដេញថ្លៃ។

គួរបញ្ជាក់ថា ឧស្សាហកម្មត្បូង ប្រទេស ស្រី លង្កា ដែលក្នុងនោះ ការនាំចេញ  ត្បូង កណ្តៀង គឺជា វិស័យត្បូងពេជ្រធំបំផុតនោះ អាចរកប្រាក់ចំនូលបានហោចណាស់ ១០៣លានដុល្លារ ក្នុងមួយឆ្នាំៗ ។ ប្រភពបញ្ជាក់អោយដឹងថា ត្បូងកណ្តៀងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ ត្រូវបានគេ ដាក់ ឈ្មោះអោយថា ត្បូងកណ្តៀង ផ្កាយខៀវ ពីព្រោះតែស្នាម ដិតជាប់លើត្បូង  កណ្តៀង  មួយនេះ​មាន រាង ជាផ្កាយនៅត្រង់ចំនុចកណ្តាល ។

ម្ចាស់ត្បូងកណ្តៀងធំបំផុតលើលោកមួយនេះ​ បច្ចុប្បន្នភាព សុំមិនបញ្ចេញឈ្មោះ នោះអោយដឹងថា ភ្លាមៗនៅពេលដែលខ្ញុំបានឃើញវា ខ្ញុំក៏សម្រេចចិត្តទិញមួយរំពេចតែម្តង   ពោល វិនាទីដំបូងដែល ខ្ញុំបានឃើញត្បូងកណ្តៀងជាលើកដំបូង ខ្ញុំក៏ចាប់ផ្តើមសង្ស័យថា វាអាចជាត្បូងកណ្តៀងដែល មាន ទំហំ ធំបំផុតលើសកលលោក ដូច្នេះ ខ្ញុំក៏សម្រេចចិត្តទាំងហានិភ័យ បញ្ជាទិញភ្លាមៗតែម្តង។ ទោះ ជាយ៉ាងណាក៏ដោយចុះ ម្ចាស់ត្បូងកណ្តៀងរូបនេះ ពិតជាមានជំនឿជាក់ទៅលើ  ការចំណាយផ្ទាល់ ខ្លួនរបស់លោក ក្នុងការបញ្ជាទិញត្បូងមួយនេះ ពីព្រោះ ឯកទគ្គកម្ម ត្បូងកណ្តៀងធំបំផុតលើលោក កាលពីពេលកន្លងទៅ មានទំហំត្រឹមតែ ១,៣៩៥ ការ៉ាត់តែប៉ុណ្ណោះ ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា​ត្បូងកណ្តៀងដ៏ធំបំផុត លើសកលលោកមួយនេះ  ត្រូវបានគេជីក  រកឃើញ ពីទីក្រុង Ratn - apura ភាគខាងត្បូង ប្រទេស ស្រី លង្កា ដែលជាទីក្រុង គេប្រសិទ្ធនាមអោយឈ្មោះថា ទីក្រុង ត្បូង ពេជ្រ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី