Cristiano Ronaldo បានបង្កើតប្រវត្តិសាស្រ្តក្នុងជំនួបជាមួយក្រុម SPAL ដែលបានបង្ហាញខ្លួនរហូតដល់ទៅ ១០០០ ដងក្នុងអាជីពបាល់ទាត់ ហើយក៏ស្មើរទៅនឹង កីឡាករ Gabriel Batistuta ដែលស៊ុតបញ្ចូលទៅដល់ទៅ ១១ គ្រាប់ជាប់គ្នាក្នុងក្របខ័ណ្ឌ Serie A លីគកំពូលរបស់ អ៊ីតាលី។

កំពូលតារាឆ្នើមរបស់ព័រទុយហ្កាល់រូបនេះ បានរីករាយក្នុងអាជីព នៅលីគកំពូលបាល់ទាត់ពិភពលោក ដែលលើកពានជាច្រើន ទាំងនៅ Manchester United Real Madrid និងនៅ Jusventus ក៏ដូចជាលើកពាន European Championship ជាមួយប្រទេសរបស់ខ្លួនផងដែរ។

ភាពជោគជ័យចុងក្រោយរបស់គាត់ នៅពេលជួបជាមួយក្រុម SPAL គឺគ្រាន់តែជាឧទាហរណ៍មួយទៀតនៃភាពអស្ចារ្យរបស់គាត់ ដែលគាត់នៅតែបន្តធ្វើបាន។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានរកគ្រាប់បាល់ពេលបើកការប្រកួត ដែលលទ្ធផលចុងក្រោយ Juventus ឈ្នះ SPAL ក្នុងលទ្ធផល ២-1 ហើយក៏ដូចជារកគ្រាប់បាល់ ទី១៦ ក្នុងការបង្ហាញខ្លូន ១១ ប្រកួត។ អតីតកីឡាកររបស់ Arsenal គីកីឡាករ Aaron Ramsey រកគ្រាប់បាល់បន្ថែមទៀត ដែលធ្វើអោយ Juventus នាំមុខ ៤ ពិន្ទុ ក្នុងក្របខ័ណ្ឌ Serie A។

បង្វែរមក Ronaldo វិញ ដែលខ្សែប្រយុទ្ធរូបនេះ បានបំបែកកំណត់ត្រារកគ្រាប់បាល់បាន ១១ ប្រកួតជាប់គ្នា ដែលកំណត់ត្រាមួយនេះ គឺជាកំណត់ត្រារបស់កីឡាករ Gabriel Batistuta ដែលជា Legend របស់ក្លឹប Fiorentina នឹង Roma. ហើយឥឡូវនេះគាត់កំពុងមាន ២១គ្រាប់ សម្រាប់រដូវកាលនេះ។

Juventus ត្រូវប្រយុទ្ធដ៏ស្វិតស្វាញជាមួយ Nerazzurri និង Lazio សម្រាប់ពានរង្វាន់ Serie A នៅរដូវកាលនេះ ហើយក្លឹបនៅទីក្រុង Turin នេះនឹងត្រូវការ Ronaldo និងសមត្ថភាពរបស់គាត់ដើម្បីជួយពួកគេលើកពានរង្វាន់ Serie A ទី ៩ ដោយជោគជ័យ។

ការរកគ្រាប់បាល់បាន មិនមែនជារឿងតែមួយដែល Ronaldo អបអរនៅពេលជួបជាមួយ SPAL នោះទេ តែគាត់ក៏អបអរនៅកំណត់ត្រាថ្មី ដែលបង្ហាញខ្លួន ១០០០ លើកក្នុងអាជីពបាល់ទាត់របស់គាត់។

ភាគច្រើននៃអាជីពរបស់គាត់ ត្រូវបានចំណាយជាមួយ Madrid ដែលគាត់បានបង្ហាញខ្លួន ៤៣៨ ប្រកួតហើយស៊ុតបាល់បញ្ចូលទីល្អបំផុតបាន ៤៥១ ដង ហើយនៅទីនោះ គាត់ទទួលបានជោគជ័យធំបំផុត។ អំឡុងពេលរបស់គាត់ នៅរដ្ឋធានីអេស្ប៉ាញ គាត់បានលើកពានរង្វាន់ Champions League ចំនួន ៤ ហើយក៏ជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យផងដែរ។

គាត់ក៏មានភាពអៀនខ្មាស់ចំពោះការបង្ហាញខ្លួនចំនួន ៣០០ លើកសម្រាប់ក្រុមបិសាចក្រហមក្នុងរយៈពេលជាង ៦ ឆ្នាំ។ គាត់មិនបានបង្ហាញទម្រង់ធ្លាក់ចុះទេ នៅពេលដែលគាត់រកគ្រាប់បាល់ ១០០ គ្រាប់ឲ្យក្រុមជម្រើសជាតិ៕

ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ footmob