ភ្នំពេញ៖ តារាសម្តែង និងជាប្រធានក្រុម តារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍សោកសៅផ្ទួនៗ ដោយនាងបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ទម្លាយជាសាធារណៈថា ពេលនេះបេះដូងរបស់នាង កំពុងតែមានស្នាមរបួស ព្រោះជួបស្នេហ៍បែកបាក់ មិនសមបំណងទៀតហើយ។

បើតាមប្រភព ពីអ្នកនៅជិតដិតខ្លួន ប្រធានក្រុមតារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា បានលួចបង្ហើបឲ្យដឹងថា មួយរយៈពេលនេះ កញ្ញា សារ៉ា ហាក់មានអារម្មណ៍ក្រៀមក្រំ ទុក្ខសោកខ្លាំងព្រោះថា នាងទើបតែជួបស្នេហ៍បែកបាក់ ជាមួយគូស្នេហ៍សំណព្វចិត្ត កាលពីពេលថ្មីៗកន្លងទៅនេះ ដោយនាងមិនសូវនិយាយស្តីទេ ភាគច្រើនគឺនាងបង្ហាញសារ ខូចចិត្តនៅលើ Facebook ផ្ទាល់ខ្លួនរបស់នាង។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា បើសង្កេតទៅលើការងារសិល្បៈ គឺនាងទទួលបានការគាំទ្រច្រើន មានបើកហាងលក់សម្លៀកបំពាក់ និងបើកភោជនីយដ្ឋានផ្ទាល់ខ្លួន តែអ្វីដែលគួរឲ្យអាណិតនោះ គឺរឿងស្នេហានាងហាក់ដូចជា មិនសមបំណងទេ។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យនាងប្រែក្លាយ ពីមនុស្សដែលរួសរាយ ចូលចិត្តញញឹមមកជាក្រៀមក្រំ ព្រោះថាបុរសជាគូស្នេហ៍របស់នាង ត្រូវបែកចិត្តមានអ្នកថ្មី មិនអាល័យនាងឡើយ ពោលខុសស្រឡះ ពីមិនទាន់ដើរដល់ផ្លូវបំបែក គូស្នេហ៍មួយគូនេះ តែងតែបណ្តើរគ្នាត្រសង ទៅគ្រប់កម្មវិធីទាំងក្នុងសិល្បៈ និងក្រៅសិល្បៈប្រៀបដូច លលកញីឈ្មោល។

ទាក់ទងទៅនឹងទៅព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែងក្នុងរឿង «កូនឥតខាន់ស្លា» កញ្ញា សារ៉ា ដើម្បីសាកសួរព័ត៌មាននេះបានទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប៉ុន្តែនឹងរង់ចាំស្វាគមន៍ ការបកស្រាយរបស់នាង នៅពេលក្រោយ ដោយក្ដីរីករាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល