CamNews

ISIS កំពុងបង្រៀនក្មេង អោយចេះ សម្លាប់កាត់ក្បាល និង លើសពីនេះទៀត យ៉ាងសាហាវ

ព័ត៌មានអន្តរជាតិ ៖ ក្មេងតូចៗរាប់រយនាក់ ដែលត្រូវបានចាប់ជម្រិត ដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម ISIS នោះ ពួកគេកំពុងតែទទួលរងនូវឥទ្ធិពលអវិជ្ជមាន ពោល បង្វឹក  អោយក្លាយជាកំពូលអ្នក ប្រយុទ្ធសម្លាប់មនុស្ស កាត់ក្បាល មិនញញើតដៃ ដោយផ្តើមចេញពីការ កាត់ ក្បាលតុក្កតាជាមុនសិន បន្ទាប់ពី ISIS អោយពួកគេមើលវីដេអូកាត់ក្បាលមនុស្សកន្លងមកនៅឯជុំរុំហ្វឹកហ្វើនជាពិសេសសំរាប់ ក្រុមក្មេងតូចៗ ពីសំណាក់ក្រុមជីហាត នេះបើយោងតាមរបាយការណ៍ ស៊ើបអង្កេត របស់ភ្នាក់ងារសារ ព័ត៌មាន AP ។

ក្មេងប្រុសច្រើនជាង ១២០ នាក់ ភាគច្រើន​មកពីតំបន់ Yazidis តំបន់  ព្រំ  ប្រទល់ ដែន ស៊ីរី និង អ៊ីរ៉ាក់ ត្រូវបានចាប់ជម្រិតដោយ ISIS រួចបង្ខំអោយចុះចូលជាមួយនឹងក្រុមខ្លួន បន្ទាប់  មក  ត្រូវបង្វឹក អោយ ក្លាយទៅជាកំពូលអ្នកប្រយុទ្ធ កំពូលអ្នកសម្លាប់ជាដើម នេះជាការគូស  បញ្ជាក់ដោយផ្ទាល់ពីសារព័ត៌ មាន AP បន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយយុវជនម្នាក់ ដែលបានរត់គេចខ្លួនបានសម្រេច ពីជុំរុំ ISIS ។

ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Yahya (ជាឈ្មោះ ISIS​ ដាក់អោយ) ផ្តល់ជាបទសម្ភាសន៍អោយដឹងថា ក្មេងប្រុសតូចៗ ភាគច្រើន​មានអាយុ  ទើបតែ ៨ ឆ្នាំ ពួកគេត្រូវ ពួក ISIS បង្ហាញវីដេអូសម្លាប់មនុស្សកាត់ក្បាល អោយទស្សនា ខណៈ   ISIS បញ្ជាក់ថា ពួកឯងនឹងត្រូវធ្វើ ដូច្នេះនៅថ្ងៃខាងមុខ បន្ទាប់ពីមានការបង្វឹកដោយផ្ទាល់ ក្នុង   ការ  អនុវត្តន៍តិចនិក សម្លាប់កាត់ក្បាល ដោយត្រូវកាត់ក្បាល តុក្កតាជាមុនសិន និង ប្រាប់ពីវិធីសាស្រ្តកាន់   អាវុធ  ជាដើម ។ ជាការពិត ISIS បានបង្រៀនខ្ញុំពីរបៀប កាន់អាវុធ យុទ្ធសាស្រ្តវាយប្រហារ ។ មុនរត់គេចខ្លួន បានសម្រេច Yahya និង ប្អូនប្រុស ៥ នាក់ទៀត ធ្លាប់រស់នៅជុំរុំ IS រយៈពេល ៥ ខែ ជាមួយនឹងក្មេងៗដទៃទៀត ដែលមានអាយុ ចន្លោះពី ៨ ទៅ ១៥ ឆ្នាំ ។ ក្មេងៗទាំងអស់ ត្រូវបង្វឹកដោយផ្ទាល់ ពី ៨ ម៉ោង ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ ៗដោយត្រូវរៀន Koran និងសិក្សាពីយុទ្ធសាស្រ្ត វាយប្រហារ ឬក៏បាញ់   សម្លាប់  នរណាម្នាក់ នៅរយៈ ចម្ងាយជិត ។ ការបង្វឹកខ្លះទៀត អោយពួកគេ វាយគ្នាទៅវិញទៅមកជាដើម ។

ពិតណាស់ ខ្ញុំត្រូវបង្ខំអោយធ្វើសកម្មភាពទាំងអស់នេះ ដោយក្រុមអ្នកបង្វឹកជា សមាជិក ISIS បញ្ជាក់ ថា ពួកគេនឹងបាញ់សម្លាប់ខ្ញុំ ក្នុងករណី មិនធ្វើតាម ។ ការបង្វឹកទាំងអស់នេះ  គឺធ្វើអោយយើងគ្រប់គ្នា ធន់ ស៊ូ និង សាហាវ នេះពួក ISIS បានលើកឡើង ៕

- អាន ៖ ISIS សម្លាប់កាត់ក្បាល ពលទាហាន ពីមុខក្មេងៗ ជាសារ អប់រំ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ