CamNews

ទៅលួចឆក់ត្រី មិនទាន់បានត្រីផង ឆក់ស្លាប់ខ្លួនឯង

(ឧត្តរមានជ័យ)៖ ប្រាប់ប្រពន្ធកូនទៅលួចឆក់ត្រីនៅអូរ មិនទាន់បានត្រីផងឆក់ស្លាប់ខ្លួនឯង យ៉ាងណាណោធអាធ័ម នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ លុះយប់ជ្រៅទើបក្រុម​គ្រួសារ ប្រទះឃើញជនរងគ្រោះ​ដេកក្បែរ​ឧ​បករណ៍ឆក់ត្រី ហើយក្រុមគ្រួសារបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ តែដាច់ខ្យល់ស្លាប់ទៅហើយ។

មន្ដ្រីនគរបាលស្រុកបានឲ្យដឹងថា បុរសក្នុង​ករណីឆក់ត្រីបណ្ដាល​ឲ្យស្លាប់ខ្លួនឯងឈ្មោះ ហ៊ុម ហួន អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើបាន ស្លាប់ពេលបញ្ជូន​មកដល់មណ្ឌលសុខភាព អូរក្រូច។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារ យកសាកសពរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី