CamNews

ថ្មីៗ មេប៉ូលីសរង ជាប់គុក ១៥ឆ្នាំ ពីបទស៊ីសំណូក

(ប៉េកាំង)៖ អតីតអនុរដ្ឋមន្ត្រីសន្ដិសុខ សាធារណៈរបស់ចិន ត្រូវបានតុលាការ​កាត់ទោស ​ឲ្យ​ជាប់គុក​ចំនួន ១៥ឆ្នាំ ពីបទស៊ីសំណូក នេះបើយោងតាម ការចេញផ្សាយរបស់ ទូរទស្សន៍ចិន CCTV នៅថ្ងៃទី១២ ខែមករា។

នៅក្នុងសេចក្ដីសម្រេចរបស់តុលាការបានឲ្យដឹងថា លោក Li Dongsheng ត្រូវបានចោទប្រកាន់​ពីបទស៊ីសំណូក ដែលមានទឹកប្រាក់ ប្រមាណ ៣,៣លានដុល្លារអាមេរិក ដែល​រឿងក្ដីរបស់លោក Li Dongsheng ត្រូវបានស្ថិតក្នុងចំណោមរឿងក្ដី ពុករលួយធំជាងគេ​បំផុតនៅក្នុងប្រទេសចិន។

អំពើពុករលួយនេះ ត្រូវបានតុលាការចិន បញ្ជាក់ថា បានប្រព្រឹត្តតាំងពីលោក Li Dongsheng នៅ​កាន់តំណែង ចន្លោះឆ្នាំ១៩៩៦ ដល់ ២០១៣ ដែលនៅក្នុងអំឡុងពេលនោះ លោក Li Dongsheng​ មានឥទ្ធិពលយ៉ាងខ្លាំង ប៉ុន្តែលោកត្រូវបានបក្សកុំម្មុយនីស្ដចិន បណ្ដេញ ចេញពី​តំណែងកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែពីក្រុមស៊ើបការណ៍សម្ងាត់រកឃើញថា លោកបាន​ស៊ីសំណូក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី