CamNews

ព័ត៌មានពីសមត្ថកិច្ច៖ បាត់ភ្ញៀវទេសចរណ៍ជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសចរណ៍ម្នាក់ នៅខេត្តសៀម

(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ច និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានផ្ញើមកកាន់អង្គភាព Fresh News នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ឲ្យដឹងថា មានករណីបាត់ភ្ញៀវទេសចរណ៍បរទេសជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលនៅលេងនៅរមណីដ្ឋានក្បាលស្ពាន នៅខេត្តសៀមរាប ហើយបានបាត់ដំណឹង តាំងពីរសៀលថ្ងៃសុក្រ រហូតដល់ពេលនេះ(យប់ថ្ងៃសុក្រ) នៅមិនទាន់រកឃើញនៅឡើយ។

ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនជាតិបារាំងមួយគ្រួសារនោះមាន៤នាក់ (ឳពុក,ម្តាយ​ និងកូនស្រី២នាក់​ អាយុខ្ទង១៦-២០ឆ្នាំ) ស្នាក់នៅសណ្ឋាគារ Please Villa ស្ថិតនៅកែងផ្លូវសុខសាន្ត ក្រុងសៀមរាប។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈក្រុមហ៊ុន​ ឥណ្ឌូឆាយណា។ ចំណែកអ្នកបើកឡានដឹកភ្ញៀវ និងមគ្គុទេស(អ្នកបកប្រែភាសាបារាំង) ទៅកាន់រមណីដ្ឋានក្បាលស្ពានោះ មានឈ្មោះ ម៉ៅ​ សុភាព​ កាន់លេខទូរស័ព្ទ ​០៩៨ ២៩៨​​ ៥៦៨។

ព័ត៌មានពីសមត្ថកិច្ចសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅយប់ជ្រៅថ្ងៃសុក្រ បានរៀបរាប់ហេតុការណ៍ថា៖

នៅម៉ោង០៧​៖៣០នាទីព្រឹក​ អ្នកបើករថយន្តឈ្មោះ​ ម៉ៅ​ សុភាព​ បានដឹកភ្ញៀវ​ និងមគ្គុទ្ទេសទៅទស្សនារមណីដ្ឋានក្បាលស្ពាន​ ទៅដល់ម៉ោង០៩​៖០០នាទី​ ភ្ញៀវ​ និងមគ្គុទ្ទេសបានកម្មង់បាយម្ហូបទុក​ នៅជើងភ្នំ រួច​ហើយបានប្រាប់ថា យ៉ាងយូរម៉ោង១៣៖០០នាទីរសៀល និងចុះមកញាំបាយវិញ​ លុះដល់ម៉ោង១២​៖០០នាទី​មគ្គុទេស បានទូរស័ព្ទប្រាប់ថា វង្វេងផ្លូវ​ហើយតៃកុងឡានបានឲ្យជួបនគរបាលដែលប្រចាំការនៅខាងក្រោម​ និយាយបានបន្តិចក៏ដាច់ការទាក់ទង រហូតដល់ពេលនេះក៏នៅតែមិនឃើញ។​ នៅពេលនេះទាំងនគរបាល​ និងឆ្មាំ​ កំពុងតែដើររក​ តែមិនទាន់មានដំណឹងនៅឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី