ក្តៅៗ ៖ សមាជិកនាវិកនៃកងទ័ពជើងទឹកអាមេរិកចំនួន ៧ នាក់បានបាត់ខ្លួន បន្ទាប់ពីនាវារបស់ពួកគេ បានបុកជាមួយនាវាអ្នកជំនួញ ដែលបើកចេញពីឆ្នេរសមុទ្រនៃប្រទេសជប៉ុន។ មេបញ្ជាការកងទ័ពជើងទឹក ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឧទ្ធម្ភាគចក្រ ក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។

នាវាពិឃាត USS Fitzgerald របស់កងទ័ពជើងទឹកអាមេរិក បានបុកជាមួយនាវាកុងតេណ័រ ACX Crystal ចម្លាយប្រហែល ១០៣ គម ភាគនិរតីនៃទីក្រុងយូកូស៊ូកា នៅវេលាម៉ោងប្រហែល ២:៣០ នាទីព្រឹកថ្ងៃសៅរ៍ ត្រូវនឹងម៉ោងក្នុងស្រុក (18:30 BST) ។ រូបភាពពីលើអាកាសបានបង្ហាញ ពីការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅគែមខាងស្ដាំនៃនាវាពិឃាតនេះ។

កងនាវាទី 7 របស់សហរដ្ឋអាមេរិក បាននិយាយតាមរយៈ Twitter ថា ទាំងមេបញ្ជាការកងទ័ព និងនាវិកពីរនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឧទ្ធម្ភាគចក្រ ដើម្បី ព្យាបាល " ស្នាមរបួសដាច់រយះ និងស្នាមជាំ" ។ កងនាវានេះ បាននិយាយមុននេះបន្ដិចថា នាវា USS Fitzgerald បានជនលិចផ្នែកខ្លះ ហើយទំហំនៃការរងរបួស កំពុងត្រូវបានកំណត់។

កងនាវានេះឱ្យដឹងទៀតថា នាវាប្រវែង ១៥៤ម៉ែត្រនេះ នាពេលនេះ បានបើកឆ្ពោះទៅកាន់ទីក្រុង យូកូស៊ូកាតាមកម្លាំងរបស់ខ្លួន ប៉ុន្តែវាដំណើរការទៅ ជាមួយនឹងប្រព័ន្ធរុញច្រាន ដែលមានកំណត់។ តំបន់ ដែលការបុកគ្នានោះកើតឡើង គឺជាតំបន់ដ៏មមាញឹកបំផុត ដោយមានការដឹកជញ្ជូនទំនិញចេញចូលតាមឆកសមុទ្រទីក្រុងតូក្យូ។

ទោះជាយ៉ាងណា នាវា USS Fitzgerald ក៏ជានាវាមួយគ្រឿង ក្នុងចំណោមនាវាចម្បាំងទំនើបបំផុត នៅលើពិភពលោក ដែលមានបំពាក់ប្រព័ន្ធរ៉ាដាទំនើបអស្ចារ្យផងដែរ ។ នាពេលនេះ មនុស្សនឹងលើកឡើងនូវសំនួរជាច្រើន ពីមូលហេតុថា តើហេតុអ្វី បានជានាវិក បរាជ័យ ក្នុងការបញ្ចៀសពីការបុកគ្នាជាមួយនាវាដឹកទំនិញ ដែលមានប្រវែង ២០០ ម៉ែត្រនេះបាន ។

ឆ្មាំឆ្នេរសមុទ្រ បាននិយាយថា នាវាកុងតឺន័រ ACX ACX Crystal មានចងទង់ជាតិហ្វីលីពីន និងមានទម្ងន់ ៣០,០០០ តោន ដែលមានទម្ងន់ស្មើនាវា USS Fitzgerald បីដង។
វាបានរងការខូចខាតស្រាលនៅផ្នែកក្បាលនាវា នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ជប៉ុន NHK ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ប្រធានប្រតិបត្ដិការកងទ័ពជើងទឹកអាមេរិក លោក John Richardson បាននិយាយថា ៖«បើបានដឹងព័ត៌មានយ៉ាងណានោះ យើងប្រាកដជាជម្រាបជូនក្រុមគ្រួសារនាវា Fitzgerald និងសាធារណជនតាមការគួរ។

ការត្រិះគិត និងការព្រួយបារម្ភរបស់យើងទាំងអស់ កំពុងស្ថិតនៅ ជាមួយនាវិករបស់នាវា Fitzgerald និងគ្រួសាររបស់ពួកគេ "៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ BBC